ខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យត្រូវបានធ្វើពិធីប្រកាសតែងតាំងលោកវ៉ៃគេងលីទៅជាអភិបាលក្រុងសិរីសោភ័ណជំនួសលោកស្រីចាន់ថេងត្រូវបានមហាផ្ទៃប្រតែងតាំងឲ្យទៅកាន់ជាអភិបាលរងខេត្តខេត្តបន្ទាយមានជ័យនាល្ងាចថ្ងៃទី៣០ខែមិនាឆ្នាំ២០១៦នេះ
ពិធីប្រកាសតែងតាំងនេះមានការចូលរួមលោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យ លោកអ៊ុងអឿនប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្តជាច្រើននាក់ទៀតបានចូលរួមផងដែរ។
លោកណងវុទ្ធីនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សបានឡើងអានប្រកាសអនុក្រឹត្យលេខ ២៦៤ អ ន ក្រ ត ត ស្តីពីការប្រកាសតែងតាំងលោកវ៉ៃគេងលីអភិបាលរងក្រុងជា អភិបាលក្រុងសិរីសោភ័ណជំនួស លោកស្រី ចាន់ថេងអភិបាលក្រុងចាស់ឲ្យឡើងទៅកាន់ជាអភិបាលរងខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃប្រកាសនេះតទៅ។
ក្លោកវ៉ៃគេងលីបានឡើងធ្វើសេចត្តីប្តេជ្ញាចិត្តថាក្រោយពេលលោកបានឡើងជាអភិបាលក្រុងសិរីសោភ័ណពេញសិទ្ធរួចមកលោកនិងខិតខំអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាននិងគោលការណែនាំនានារបស់រដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ ។
លោកសួន បវរ បានធ្វើការផ្តាំផ្ញើដល់លោកវ៉ៃគេងលីដែលក្រសួងមហាផ្ទៃតែងឡើងទៅជាអភិបាលក្រុងសិរីសោភ័ណហើយនោះត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងជួរគណះអភិបាលក្រុងបង្កើតទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សា រួមទាំងក្រសួង ស្ថាប័ន អង្គភាពពាក់ពន្ធ អង្ការដៃគូរអភិវឌ្ឍន៍ដើម្បី ធានាឲ្យរដ្ឋបាលក្រុងអនុវត្តទទួលបានជោគជ័យ។
លោកសួន បវរ បានបញ្ជាក់ទៀតថាលោកវ៉ៃគេងលីត្រូវពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ការគ្រប់គ្រងជនអន្តោបករវេសន៍ ត្រូវជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋគ្រប់អាយុឲ្យបានគ្រប់ៗគ្នាដើម្បីធ្វើការបោះឆ្នោតនៅឆ្នាំ២០១៦ខាងមុខនេះផងដែរ៕ដោយ៖ឃិន គន្ធា