ខេត្តព្រះសីហនុ៖ បង្គោលខ្សែភ្លើងបញ្ជូនតុងស្យុងខ្ពស់ នៅរសៀលថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០១៦ ថ្មីនេះ ត្រូវបានអ្នកស្រុកធ្វើការអះអាងថាបានបាក់រលំ ជាបន្តបន្តាប់ ដោយសារសត្វដំរីព្រៃមួយហ្វូង ។ប៉ុន្តែរការ បាក់រំលំបង្គោលខ្សែរភ្លើងខាងលើនេះ មិនបានបង្ករឲ្យមនុស្សណាម្នាក់រងរបូសឬរង គ្រោះថ្នាក់ ដល់អាយុ ជីវិតនោះទេ។
. យោងតាមប្រភពត៏មាន ពីរមន្ត្រីប៉ូលិសស្រុកកំពង់សីលា បានប្រាប់ឲ្យដឹងថា ជុំវិញបាកដូលរលំ បង្គោលភ្លើង ចំនូន៥ដើមខាងលើនេះ មិនទាន់មានប្រភពណាមួយធ្វើការបញ្ជាក់ឲ្យបានច្បាស់ លាស់ ថាការបាក់ដូលរលំនេះបង្ករឡើងពីរហ្វូងសត្វដំរីព្រៃនោះទេគឺគ្រាន់តែមានពត៏ពីប្រជាបលរដ្ឋមួយចំនូនដែលចូលព្រៃរកស៊ីកាប់អូសបានអះអាងថា រយៈពេលប៉ុន្មានថ្ងៃនេះពូកគេប្រទះឃើញហ្វូងសត្វដំរីព្រៃ មូយក្រុមបានដើរឆ្លងការតំបន់កើតហេតុនេះតែប៉ុណ្ណោះ ហើយក៍នាំគ្នាដាក់ការសង្ស័យថា បង្គោលភ្លើង នោះដូលដោយសារហ្វូងសត្វដំរីទាំងនោះតែម្តងទៅ ពីព្រោះយល់ថាបង្គោលភ្លើងធំៗទាំងនោះ បើមិន សត្វដំរីធ្វើឲ្យរលំ វាមិនអាចរំលំបាក់ស្រស់បែបនេះនោះទេ ហើយប៉ុន្មានថ្ងៃនេះក៍មិនខ្យល់ធំដុំនោះដែរ។
បច្ចុប្បន្ន បង្គោលភ្លើងដែលបានរលំទាំងនោះកំពង់ត្រូវបានក្រុមមន្ត្រីជំនាញអគ្គីសនីធ្វើការជុស ជល ឡើងវិញហើយ ។
.គួរបញ្ជាក់ផងដែរថា រយៈពេលប៉ុន្មានថ្ងៃនេះគឺចាប់ពីរថ្ងៃទី ២៧ មិនា ២០១៦នេះ បង្គោល ខ្សែភ្លើងបញ្ជូនតុងស្យុងខ្ពស់ចំនូន៦ដើម នៅខេត្តកំពង់ស្ពឺ ត្រូវបានដូលរលំបាក់ ដែលគេអះ អាងថា បង្ករឡើងដោយហ្វូងសត្វដំរីព្រៃ ផងដែរ ដោយសត្វដំរីព្រៃទាំងនោះត្រូវបានអ្នកស្រុកប្រាប់ថា មកពីរ តំបន់ជូរ ភ្នំប្រវ៉ាញ ខេត្តពោធិសាត ព្រំប្រទាល់ខេត្តកោះកុង ។