ថៅកែផ្ទះសំណាក់(ជីបីធី)ចាក់ដីវាទីរំលោភយកដីអូរ ត្រូវអាជ្ញាធរខេត្តបញ្ជារឲ្យកាយចេញវិញឲ្យអស់

0

ខេត្តព្រះសីហនុ៖ អូរទឹកធម្មជាតិមួយកន្លែងស្ថិតនៅក្នុង ភូមិលេខ៣ សង្កាត់ លេខ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាអូរដ៍សំខាន សំរាប់រំដោះទឹកភ្លៀងជនលិចក្នុងរដូវវស្សា ដែលមានទំហំទទឹង ប្រមាណ ជិត២០ម៉ែត្រ ត្រូវបានថៅកែផ្ទះសំណាក់(ជី បី ធី)ឈ្មោះកែវ រាសី ឃុបឃិតគ្នាដឹកចាក់លុប20160329_151232_resized ស្ទើរទាំងស្រុង ក្នុងបំណងវាទីរំលោភយកដីអូរនោះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លូន ព្រមទាំងបានសាងសង់ ស្ពានថ្មនឹងចាក់ ធ្នឹម ធ្វើរបង ថ្មនៅចំកណ្តាលអូរ ទៀតផង។.លោក គៀត ចំរើន នាយករងអន្តរៈវិស័យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ជុំវិញបាតុភាពចាក់ដីរំលោភលើដីអូរ ពីរសំណាក់ថៅ កែ ផ្ទះសំណាក់(ជី បី ធី)ខាងលើនេះ នៅ រសៀលថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០១៦ ត្រូវបាន មន្រ្តីជំនាញសុរិយោដី ចុះធ្វើ ការវាស់វែងជាក់ស្តែងនៅ ទំហំអូរ ទៅតាមប្លង់ លក្ខណៈប្រពន្ធ័ ដើម្បីឲ្យដឹងប្រាកដថា ការចាក់ ដីចូល អូរខាងលើនេះក្នុងកំ រិតណា ។ ក្រោយពីរធ្វើការពិនិត្យ នឹងវាស់វែងរូចមន្រ្តីជំនាញសុរិយោដី បាន បញ្ជក់ថា ទំហំផ្ទៃអូរ មានប្រវែង ទទឹង ១៧ .៥ម៉ែត្រ ប៉ុន្តែរបច្ចុប្បន្ន ត្រូវបានថៅកែ ផ្ទះសំណាក់ (ជី បី ធី)ចាក់រំលោភ យកជិត១០ម៉ែត្រ ជាហេតុធ្វើឲ្យដីអូរនោះរុញតូចចង្អៀត នៅសល់ទំហំទទឹង ប្រមាណ ៣ទៅ៤ម៉ែត្រ ប៉ុណ្ណោះ ហើយទំហំនេះ អាចនឹងមានបញ្ហារស្ទះចរន្តទឹកហូរគ្រប់ពេល ក្នុងរដូវវស្សា ដែលមាន ភ្លៀងធ្លាក់ជោគជាំ ហើយទឹកនឹងអាចជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅក្បែរៗ នោះជាក់ ជាមិនខានឡើយ។.លោក គៀត ចំរើន បានបន្តទៀតថា ពាក់ពន្ធ័បញ្ហារខាងលើនេះ នៅចំពោះមុខ ជាផ្លូវច្បាប់ លោកបានធ្វើកិច្ចសន្យាជាមួយនឹងអ្នកដែលពាក់ពន្ធ័ ចាក់ដីរំលោកភខាងលើ ឲ្យធ្វើការកាយដីដែល បានចាក់ចេញវិញឲ្យអស់ ជាកំហិតដោយគ្មានការតវ៉ា នឹង តម្រូវធ្វើការរុះ រើសំណង់ របងថ្មដែល កំពង់ចាក់គ្រិះនៅ កណ្តាលផ្ទៃអូរផងដែរ។ ហើយក្នុងករណីមិនអនុវត្តន៍តាម អាជ្ញាធរខេត្តនឹង មានវិ ធាន ការចុះរើដោយខ្លូនឯង ដោយមិនទទូលខុសត្រូនៅការខូចបាត់បង់ទ្រព្យ សម្បត្តិនោះឡើយ ហើយរាល់ការចំណាយគ្រប់យ៉ាង ជាបន្ទុករបស់ ថៅកែផ្ទះសំណាក់(ជីបីធី) ទាំងស្រុង។.ជាមួយគ្នានេះ លោក លី វ៉ាន់ដា អភិបាលរងក្រុងព្រះសីហនុ ក៍បានធ្វើការអំពាវនាវផងដែរ ចំពោះបង ប្អូនដែលមានលំនៅដ្ឋានព្រំជាប់នឹងអូរ សូមកុំនាំគ្នាចាក់រំលោភយកដីអូរបន្តទៅទៀត ពីព្រោះការំលោភយកដីអូរដែលជាដីរបស់រដ្ឋវាជារឿងខុសច្បាប់ទាំងស្រុង ដូចនេះត្រូវតែនាំគ្នា ជូយថែរក្សាឲ្យបានល្អ ប៉ុន្តែរបើនៅតែព្យាយាមក្នុងបំណងរំលោភបំពានយកដីអូរក៍ដូចជាដីចំណី អូរតទៅទៀត អ្នកដែលប្រព្រត្តិនោះអាចប្រឈមនឹងផ្លូវ ជាប់ទោសទណ្ឌ គេមិនរូចនោះទេ។.គួររំលិកផងដែរថានៅលើទឹកដីខេត្តព្រះសីហនុ កន្លងមកមានអូរច្រើនណាស់រាប់មិន អស់ នោះទេប៉ុន្តែរបច្ចុប្បន្ន អូរមួយចំនួនត្រូវបានគេឃុបឃិតគ្នា ចាក់ដីលុបរំលោភយកស្ទើរអស់ទៅហើយ នឹងអូរមួយចំនួនទៀតត្រូវបានគេរំលោភយកទាំងស្រុងតែម្តង រកអត្តសញ្ញាណអូរទាំងនោះលែង ឃើញហើយ ។ទាំងនេះសរបញ្ជាក់ឲ្យឃើញថាគឺជាការមិនទទូលខុសត្រូវ របស់មន្រ្តីអ្នកអនុវត្តន៍ ច្បាប់ ដែលពាក់ពន្ធ័ ឬក៏អាចនិយាយបានថាវាជាអំពើឃុបឃិតគ្នាប្រព្រត្តិអំពើរពុក រលួយយ៉ាង ពិតប្រាកដតែម្តង។ហើយអ្វីដែលគួរចាប់អារម្ភបំផុត ដោយតែការគ្រប់គ្រងអូរមិនមាន ភាពច្បាស់ លាស់ បែបនេះ បានធ្វើឲ្យទឹកដីក្រុងព្រះសីហនុ ទាំងមូល ប្រឈមទឹកជនលិចស្ទើរគ្រប់ពេលវេលា ឲ្យតែ ដល់រដូវ មានភ្លៀងធ្លាក់។ សរុបសេចក្តីមក ការអនុវត្តន៍ច្បាប់បើនៅតែមានភាពធូរលុងនឹងមិន មានការ ទទូលសុខត្រូវ បែបនេះតទៅទៀត គ្មានវាចារនឹង ថ្លែងនោះទេ៕20160329_151232_resized 20160329_145621_resized 20160329_155141_resized 20160329_155130_resized