ស្ទឹងត្រែង៖ រថយន្តម៉ាកហ៊ីយាន់ដាយទម្ងន់២តោនកន្លះមួយគ្រឿងគ្មានស្លាកលេខ ដឹកភេជ្ជៈគោជល់១.៣៨០កេះយកមកពីភ្នំពេញ អត់ស្លាកបង់ពន្ធ១.១៥៣កេះត្រូវបានមន្ត្រីសាខាគយនិងរដ្ឋាករប្រចាំខេត្តស្ទឹង ត្រែងឃាត់ត្រួតពិនិត្យ ដោយសង្ស័យថា មិនបានបង់ពន្ធជូនរដ្ឋ។
រថយន្តហ៊ីយាន់ដាយដឹកគោជល់ ត្រូវបានមន្ត្រីសាខាគយនិងរដ្ឋាករខេត្តធ្វើការឃាត់កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៩មិនាឆ្នាំ២០១៦នៅចំណុចខាងត្បូងផ្សារខេត្ត ស្ថិតក្នុងភូមិត្រពាំងព្រីង- សង្កាត- ក្រុង -ខេត្តស្ទឹងត្រែង។
លោកជាគឹមវ៉ាម្ចាស់រថយន្តដឹកភេជ្ជៈគោជល់បានអោយដឹងថា៖គោជល់នេះជារបស់ថៅកែម្នាក់លក់ភេជ្ជៈនៅខាងត្បូងផ្សារស្ទឹងត្រែង។លោកថា លោកគ្រាន់តែជាអ្នកស៊ីឈ្នួលដឹក ឲ្យថៅកែដេប៉ូតែប៉ុណ្ណោះ ដោយលោកមិនបានដឹងថាភេជ្ជៈគោជល់នេះ ខុសឬត្រូវយ៉ាណានោះទេ។
លោកបន្តថា៖ភេជ្ជៈគោជលដែលលោកដឹកនេះថៅកែប្រាប់ថាមានលិខិតស្នាមគ្រប់គ្រាន់ហើយតែត្រង់ថា ខុសអ្វីផ្សេងទៀតឬមិនបានបង់ពន្ធនិងបំពេញបែបបទទៅតាមលក្ខណៈច្បាប់នោះលោកមិនបានដឹងទេ ពី ព្រោះកូនចៅថៅកែជាអ្នករៀបចំ។ចំណែកឯកសារពាក់ព័ន្ធទៅនឹងភេសជ្ជៈគោជល់នេះ ខាងសាខាគយបានទំនាក់ទនងទៅថៅកែនិងក្រុមហ៊ុនរួចហើយ ។
លោក ព្រាប សេរីវុត្ថា អនុប្រធានសាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រេងបានបញ្ជាក់ថាៈការឃាត់ទំនិញ យកមកត្រួតពិនិត្យនេះ យើងរកឃើញថារថយន្តដែលដឹកភេសជ្ជៈគោជល់នេះ មានចំនួន១.៣៨០កេះក្នុង នោះ១.១៥៣កេះ មិនមានបិទស្លាកបញ្ជាក់ពីការបង់ពន្ធ និង២២៧កេះទៀតមានស្លាកបង់ពន្ធត្រឹមត្រូវទៅតា មលក្ខណៈច្បាប់ ។
លោកបញ្ជាក់ថា៖ ភេសជ្ជៈគោជល់នេះ ផលិតមានកាលបរិច្ឆេទត្រឹមត្រូវបញ្ជាក់ពីកម្មសិទ្ធបញ្ញា របស់ ក្រសួងពាណិជ្ជកម្មល្អតែខុសត្រង់ថា ទំនិញភាគច្រើនអាជីវករមិន បានបង់ពន្ធជូនរដ្ឋ ដឹកដាក់លាយជាមួយ ទំនិញមានបិទស្លាកសញ្ញាបង់ពន្ធដ៏តិចតួចបំផុតករណីនេះ បង្ហាញថា ភេសជ្ជៈដែលមិនបាន បង់ពន្ធធ្វើឲ្យបា ត់បង់ប្រាក់ចំណូលរបស់ជាតិ ដែលត្រូវចាត់ទុកថាជាទំនិញគេចពន្ធ ។
សូមបញ្ជាក់ថា ទំនិញភេសជ្ជៈគោជលនេះ សាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង បានធ្វើកំណត់ហេតុបញ្ជូនទៅសមត្ថកិច្ចក្រសួង ដើម្បីចាត់ការតាមនិតិវិធី។ចំណែកការផាកពិន័យមន្ត្រីសាខាគយមិនបានបញ្ជាក់ថាមានចំនួនប៉ុន្មាននោះទេ ហើយចំពោះរថយន្ត និងភេសជ្ជៈនេះ ក្រោយពីធ្វើកំណត់ហេតុត្រឹមត្រូវមន្ត្រីសាខាគយនឹងអនុញ្ញាតឲ្យដឹកយកទៅកាន់ ដេរប៉ូស្តុប របស់គេវិញ។