ស្វាយរៀង៖យាងដានុត៖លោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០១៦នេះបានអញ្ជើញចូលរួមបូកសរុបសភាពការណ៍កិច្ចប្រតិបត្តិការក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅស្នងការនគរបាលខេត្ត។ពិធីនេះក៍មានការចូលរួមពីលោកឧត្តមសេនីយត្រីកឹងឃននិងអស់លោកលោកស្រីជាមន្ត្រីនគរបាលប្រមាណជាង៣០០នាក់។ថ្លែងនៅក្នុងពិធីនោះលោកម៉ែនវិបុលបានមានប្រសាសន៍ថាសូមមន្ត្រីនគរបាលត្រូវបន្តការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមកុំអោយកើតមានបទល្មើសចោរលួចចោប្លន់នៅមូលដ្ឋានអោសោះហើយទប់ស្កាត់ការជួញដូរនិងសេពគ្រឿងញាននិងបទល្មើសផ្សេងៗទៀតអោយខាងតែបានដើម្បីអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពមានប្រសិទ្ធភាពខ្ពស់។ លោកម៉ែនវិបុលបានជំរុញដល់មន្ត្រីនគរបាលចរាចរណ៍ត្រូវផ្សព្វផ្សាយនូវច្បាប់ចរាចរណ៍ថ្មីបានយល់ជ្រួតជ្រាបដល់ពលរដ្នហើយមន្ត្រីទាំអស់ដែលប្រចាំការតាមគោលដៅសូមមានសុជីវធម័ក្នុងការនិយាយស្តីនិងត្រូវមានវិក័យបត្ត័ត្រឹមត្រូវក្នុងកាផាកពិន័យម្តងៗ។ហើយផ្តល់សេវាសាធារណះអោយបានត្រឹមត្រូវដល់ពលរដ្នមិនត្រូវយកលើសពីកាកំណត់របស់រដ្ឋាភិបាលនោះទេ។