រដ្ឋបាលព្រៃឈើកៀនស្វាយ៖ សហការជាមួយប៉ូលិសសេដ្ធកិច្ចខេត្តកណ្តាលនិងកម្លាំងនគរ
បាលស្រុកកៀនស្វាយស្ទាក់ចាប់រថយន្តធុនធំមួយគ្រឿដឹកទំនិញលួចបង្កប់សត្វពស់ថ្លាន់និងអណ្តើកជាង៥០០រយគីឡូក្រាមកាលពីរសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០១៦ចំណុចភូមិព្រែកត្រែង.ឃុំសំរោងធំ.ស្រុកកៀនស្វាយដែលដឹកទិសដៅពីអ្នកលឿងឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ១យកទៅចែកចាយនៅទីក្រុងភ្នំពេញ ។លោកអុីសុភីនាយសង្គាត់រដ្ធបាលព្រៃឈើកៀនស្វាយ បានឲ្យដឹងថា
បន្ទាប់ពីទទួលបានពត៌មានថាមានករណីរថយន្តដឹកទំនិញ១គ្រឿងប្រភេទសណ្តោងរុឺម៉កពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ៣B៨៣.៦០មានលួចបង្កប់សត្វអណ្តើកនិងសត្វពស់ថ្លាន់ឆ្លងកាត់មូលដ្ធានរបស់លោកគ្រប់គ្រង លោកក៍បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងសេដ្ធកិច្ចខេត្តនិងកម្លាំងនគរបាលស្រុកស្ទាក់ចាប់ឃាត់រថយន្តខណៈពេលនោះតៃកុងឡានហាក់ដឹងខ្លួនចតឡានចោលរត់គេចខ្លួនបាត់មុនពេលកម្លាំងចុះទៅដល់ ។លោកអុីសុភីបន្តទៀតថានៅពេលកម្លាំងធ្វើការឆែកឆេររើទំនិញទើបប្រទះឃើញវត្ថុតាងសត្វអណ្តើកចំនួន១០២ក្បាលស្មើ៤៤៣គីឡូក្រាមពស់ថ្លាន់១៧ក្បាលស្មើរ១២៧គីឡូក្រាមបង្កប់ពីក្រោមទំនិញ។ បន្ទាប់ពីរកឃើញមានវត្ថុតាងសត្វព្រៃក៍នាំ
យករថយន្តមកទីស្នាក់នៅស្រុកកៀនស្វាយធ្វើកំណត់ហេតុប្រគល់សត្វព្រៃឲ្យអង្កការ(ហ្វាយអេត)យក
ទៅនៅសួនសត្វ។រីឯរថយន្តរក្សាទុកនៅស្នាក់ការមេព្រៃកៀនស្វាយដើម្បីកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការបន្តតាមនីតិវិធី៕