ខេត្តសៀមរាប លោកឧកញ៉ាសៀងណាំតំណាងរាស្ត្រមណ្ឌលបានមានប្រសាសន៏ទៅកាន់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកបើកបរ រថយន្តដឹកទេសចរប្រចាំអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប នៅសណ្ឋាគារអង្គរស៊ីធីខេត្តសៀមរាបថា សូមអោយសមាគមអ្នកបើកបររថយន្តដឹកទេសចរប្រចាំអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបត្រូវ បង្កើននៅការបើកបរអោយមានការប្រុងប្រយ័ត្នជានិច្ចដើម្បីសុវតិ្តភាពជូនដល់នាក់ធ្វើដំណើរទាំងភ្ញៀវជាតិ
និងភ្ញៀវអន្តរជាតិដែលមកកាន់ខេត្តសៀមរាប។
ហើយការរៀបចំបើក សន្និបាតសាមញ្ញរបស់សមាគមក្រោមវត្តមានរបស់លោក ឧកញ៉ា សៀងណាំ តំណាងរាស្ត្រមណ្ឌល សៀមរាប.លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងលោក ង៉ូវ សេងកាក់ ប្រធានមន្ទីទេសចរណ៍ខេត្ត។
លោកគឹមផល្លីប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកបើកបរ រថយន្តដឹកទេសចរប្រចាំអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបបានអោយដឹងថាសន្និបាតនេះ មានគោល បំណងដើម្បីពង្រឹងនូវលក្ខន្ឋិកៈបទបញ្ជាផ្ទៃក្នុងរបស់សមាគមដែលបានបង្កើតឡើងផ្អែក លើមូលដ្ឋាន នៃច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាពិសេសសំរាប់ធានាឲ្យបាននូវការប្រព្រឹត្តទៅរបស់សមាគមអោយបានល្អប្រសើរឡើងស្របតាមគោលបំណងនិងសំនូមពរជាក់ស្តែងរបស់សមាជិកសមាជិការ។ មានប្រសាសន៏ផ្តាំផ្ញើរជាមួយសមាជិកសមាជិកាសមាគមនេះលោក ឧកញ៉ា សៀង ណាំ បាន រំលឹកនូវប្រវត្តិនៃការកកើតឡើងនៃសមាគម អ្នកបើកបររថយន្តដឹកទេសចរ ប្រចាំអាកាសយាន្តដ្ឋានអន្តរ ជាតិសៀមរាបដែលពេលនោះឯកឧត្តមក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឲ្យមានសមាគមនេះ ផងដែរក្នុងនាមជាតំណាងរាស្ត្រខេត្តសៀមរាបដូច្នេះសូមឲ្យសមាជិកសមាជិការទាំងអស់ត្រូវរក្សាឲ្យបានល្អសាមគ្គីភាពផ្ទៃក្នុងដើម្បីអភិវឌ្ឍសមាគមឲ្យមានការរីកចំរើនជាលំដាប់។ ជាមួយគ្នានោះផងដែរឯកឧត្តម .ក៏បានលើកឡើងនូវការលំបាកក្នុងអាជីពជាអ្នករត់តាក់ស៊ីព្រោះឯកឧត្តមក៏ធ្លាប់បានឆ្លងកាត់ និងមានបទ ពិសោធន៏លើមុខរបរនេះដែរ។ ដោយគឿនវេត