ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ចំនុច​ផ្លូវបែក​ជា​៤ ហើយ​អ្នក​ជិះ​ម៉ូតូ​បង្ក​លើ​ម៉ូតូ​គេចខ្លួន​បាត់​មិន​ទទួលខុសត្រូវ​

​ភ្នំពេញ ៖ នារី​ម្នាក់​បាន​រងរបួស​ស្រាល​ខណៈ​ដែល​ជិះ​ម៉ូតូ​ស្កូប​ពី​មួយ​គ្រឿង​ឆ្លងកាត់​ផ្លូវបែក​ជា​បួន​ក៏ត្រូវ បាន​ម៉ូតូ​FZ​ដែល​ជិះ​ដោយ​បុរស​ម្នាក់​បុក​ចំ​ពាក់កណ្ដាល​ម៉ូតូ​បណ្ដាល​អោយ​ម៉ូតូ​ទាំង​២​ដួល                  រង​ការខូចខាត​ហើយ​ខណៈ​នោះ​ដែល​ជិះ​ម៉ូតូ​បង្ក​បាន​លើ​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​តែ​

ម្ដង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​១៩​ខែ​ឧសភា​ឆ្នាំ​២០១៤ ត្រង់​ចំណុចស្ដុ​បផ្សារ​ទួលទំពូង​តាម​បណ្ដោយ​ផ្លូវ លេខ​១៦៣ កែង​ផ្លូវ​លេខ​៤០៨ ក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​។​
​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​នារី​ម្នាក់​បាន ជិះ​ម៉ូតូ​ម៉ាក​ស្កូប​ពី ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 1BP-4705 បាន​ជិះ​ធ្វើដំណើរ តាម​បណ្ដោយ​ផ្លូវ​១៦៣​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​ខណៈ​មក​ដល់​ស្ដុប​ទួលទំពូង​ដោយ​នារី នេះ​ជិះ​ម៉ូតូ​ឆ្លង​ការស្ដុបក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​FZ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​បាន​ជិះ ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤០៨ ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន យ៉ាង​លឿន ក៏​មក​បុក​ចំ​ម៉ូតូ​នារី​ខាងលើ​ចំ​ពាក់កណ្ដាល​បណ្ដាលអោយ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល​គ​រលើ​គ្នា សំណាង ហើយ​ដោយ​ម្ចាស់​ម៉ូតូ​ទាំង​២​គ្រាន់តែ​រងរបួស​ស្រាល​។ ភ្លាមៗ​នោះ​ម្ចាស់​ម៉ូតូ​FZ ដែល​បង្ក​បាន​លើក​ម៉ូតូ ជិះ​គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​ផងដែរ​ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​កំហុស​ខ្លួន​ឡើយ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ករណី​ខាងលើ​នេះ​គឺ​មាន​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ដែរ​តែ​មិន​ហ៊ាន​ឃាត់ ម៉ូតូ​ដែល​បង្ក​ឡើយ​ទោះជា​មាន​ប្រជាពលរដ្ឋ​និយាយថា​ម៉ូតូ​នេះ​បង្កហេតុ​ក៏ដោយ​។​បន្ទាប់ពី​កើតហេតុ ខាង​លើ​នារី​ដែល​រងគ្រោះ​ក៏​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​អោយមក​ទទួលយក​នាង​ទៅផ្ទះ​វិញ​ផងដែរ​៕
1 2 3 4