​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​នា​វន្ត​រស្មី​ប្រាសាទខ្នារ​ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​

0

 

​ខេត្តសៀមរាប លោក​ឧកញ៉ា​សៀង​ណាំ​តំណាងរាស្ត្រ​សៀមរាប​មណ្ឌល​សៀមរាប​និង​លោក​.​ពៅ ពិសិដ្ឋ​អភិបាលរង​ខេត្តសៀមរាប​បាន​បាន​ថ្លែង​នៅ ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​នា​វន្ត​រស្មី​ប្រាសាទខ្នារ​ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់​ខេត្តសៀមរាប កាលពី​ថ្មីៗ​នេះ​ថា តាម​របាយ​ការ​ណ៏​សាងសង់ បានបញ្ជាក់​ថាវ​ត្ត​នា​វន្ត​រស្មី ប្រាសាទខ្នារ នេះ​មាន​អាយុកាល​មកដល់ពេលនេះ​ជាង​៧​ទស្ស​វត្ត​មកហើយ​ដោយ​មើលឃើញ​ព្រះវិហារ ចាស់​ទ្រោ​ត​ទ្រោម​ពេក​ទើប​នៅ​ឆ្នាំ​២០១១​គណៈកម្មការ​វត្ត​ក៏បាន​ឯកភាពគ្នា​សាងសង់​ព្រះវិហារ​ថ្មី​ហើយ​ចាប់ដំណើរការ​សាងសង់​ពីថ្ងៃ​ទី​២០​ខែតុលារ​ឆ្នាំ​២០១១​រហូតដល់​ថ្ងៃទី​២៥​ខែ​ឆ្នាំ​២០១៥​ទើប​សាងសង់​រួចរាល​ជា​ស្ថាពរ​។​ការសាងសង់​បាន​ចំណាយ​ទឹកប្រាក់​សរុប​អស់​ចំនួន​kat roes sima 29-03-16.m2t_snapshot_02.01_[2016.03.30_07.10.45] kat roes sima 29-03-16.m2t_snapshot_02.33_[2016.03.30_07.11.41]៣៥៣,៩០០,០០០​រៀល​(​បី​រយ​ហា សិប​បី​លាន​ប្រាំបួន​រយ​ពាន់​រៀល​)​និង​ប្រាក់​ដុល្លារ​៧០០០$​។ មាន​ប្រសា​ស​ន៏​សំណេះសំណាល ជាមួយ​ពុទ្ធបរិស័ទ​ក្នុងពេលនោះ​ឯ​ឧ​.​ពៅ​ពិសិដ្ឋ​បាន​ជំរុញ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់​អញ្ជើញ​ទៅធ្វើ អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ឲ្យ​បាន​គ្រប់ៗ​គ្នា​ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​សំរាប់​យើង​ជា​ប្រជាពលរដ្ឋ ទី​២​ត្រូវមាន​ការប្រុងប្រយ័ត្ន​និង​គោរព​តាមច្បាប់​ចរាចរ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងការ​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​សាធារណៈ​ដើម្បី​ជៀស​រាង​នូវ​គ្រោះថ្នាក់​ចរាចរ​ណ៏​និង​ទី​៣​មិនត្រូវ​ប្រថុយប្រថាន​និង​ជឿ​តាម​មេខ្យល់​ទៅធ្វើ​ពលករ​និង​រក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​ដោយ​ខុសច្បាប់​នោះឡើយ​។ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ​បាន​មានប្រសាសន៍​អបអរសាទរ​និង​កោតសរសើរ​យ៉ាង​ក្លៀវក្លា​ចំពោះ​ព្រះ​ស​ង្ស​និង​គណកម្មការ​វត្ត នា​វន្ត​រស្មី​ប្រាសាទខ្នារ​និង​ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​និង​លៈបង់​កំលាំងកាយ​ចិត្ត​ព្រមទាំង​ធនធាន​រួម​សាមគ្គី​គ្នា​រហូត​កសាងបាន​នូវ​ព្រះវិហារ​ថ្មី​នេះ​ដើម្បី​កំ​កល់​ទុក​ក្នុង​ព្រះពុទ្ធសាសនា​។kat roes sima 29-03-16.m2t_snapshot_02.42_[2016.03.30_07.12.23] ឯកឧត្តម អ្នកឧកញ៉ា ក៍បាន​បន្តថា​ព្រះវិហារ​ថ្មី​នេះ​គឺជា​សមិទ្ធិផល​ថ្ម៏​មួយទៀត​ក្នុងចំណោម​សមិទ្ធិផល ជាច្រើន​ដែល​បាននិងកំពុង​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​យើង​បន្ទាប់ពី​ប្រទេសជាតិ​ទទួលបាន​សុខសន្តិភាព​ពេញលេញ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ដែលមាន​សម្តេច អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹ​ល​នាំ ។ ក្នុងឱកាស​នោះដែរ លោក​ឧកញ៉ា សៀង ណាំ ក៏បាន​ប្រគេន​និង​ជូន​ផល​បុណ្យ​ដែល​កើតមាន​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី​វត្ត​នា​វន្ត​រស្មី​ប្រាសាទខ្នារ​នេះ​ប្រគេន​ព្រះ​តេជគុណ ព្រះ​ស​ង្ស​គ្រប់​ព្រះអង្គ​លោកយាយ លោកតា មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ​និង​ពុទ្ធបរិស័ទ​ទាំងអស់​។​ជាពិសេស​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​នាពេលខាងមុខ សូម​ប្រកប​តែ​និង​ពុទ្ធិ​ពរ​៤​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​
ដោយ​គឿន​វេ​តៃ