ខេត្តពោធិ៍សាត់៖ នេះជាលើកដំបូងហើយដែលកម្លាំងអាវុធហត្ថខេត្តសហការជាមួយកម្លាំងអាវុធហត្ថស្រុកបាកានបង្ក្រាប់ទីតាំងល្បែងសីុសងនៃសៃវៀនជល់មាន់ដ៍ធំមួយកន្លែង ដែលលូចលាក់លេងជាយូមកហើយ ដោយក្នុងនោះរឹបអូសវត្ថុតាងបានមួយចំនួនធំនឹងជនសង្ស័យចំនួន០៧នាក់ផងដែរ។ ហេតុកាចុះបង្ក្រាប់នេះបានកើតឡើងកាលពីវេលាមោ៉ង១និង០០នាទីរសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ ស្ថិតក្នុងភួមិរហាទឹល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោក ហ៊ួន ហាំង មេបញ្ជារការអាវុធហត្ថមូលដ្ឋានស្រុកបាកានបានប្រាប់កម្ពុជាថ្មីថា៖ កម្លាំងមូលដ្ឋានយើងបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភួមិសាស្ត្រខាងលើថា មានការភ្នាល់ល្បែងសីុសងបើកសៃវៀនជលមាន់យា៉ងគគ្រឹកគ្រគ្រេង ហោ៊កញ្ជៀលយា៉ងកងរំពង បង្ករឲ្យមានអំពើចោរកម្មនៅក្នុងមូលដ្ឋាននេះញឹកញាប់ណាស់ ដោយគេលេងទីនេះយូហើយ ហើយសមាសភាពអ្នកមកភ្នាល់ល្បែងនេះខ្លះជិះរថយន្តមកពីឆ្ងាយនឹងម៉ូតូជាច្រើន ឯអ្នកភួមិឃុំនៅមូលដ្ឋាននេះខ្លះលក់ស្រូវ ដីធ្លីបញ្ចាំគេ យកលុយទៅភ្នាល់ជល់មាន់នោះអស់មួយចំនួនផងដែរដោយពុំមានសមត្ថកិច្ចណាមកបង្ក្រាបឡើយ។
លោក ហួ៊ន ហាំង បានបន្តថា ក្រោយពេលលោកទទួលបានព័ត៍មានច្បាស់ការបែបនេះលោកក៍បានរាយកាជូនដល់ដល់មេបញ្ជារការអាវុធហត្ថខេត្តពោធិ៍សាត់ភ្លាមនោះលោកមេបញ្ជារការក៍បានឲ្យ លោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការងអាវុធហត្ថខេត្តទទួកបន្ទុកកិច្ចការនេះដឹកនាំកម្លាំងអាវុធហត្ថខេត្តសហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានស្រុករបស់លោក នឹងមានកាចង្អុលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះទៅបង្ក្រាប់ទីតាំងលើភ្លាម។ ដោយកាបង្ក្រាប់នោះទទួលលទ្ធផលបានរួមមានៈ មាន់ជល់ពីក្បាល រថយន្តចំនួនប្រាំមួយគ្រឿង ម៉ូតូចំនួនប្រាំគ្រឿង និង មនុស្សចំនួន០៧នាក់ យកមកកាន់ទីបញ្ជារមូលដ្ឋានអាវុធហត្ថស្រុកបាកាន ដោយទីតាំងភ្នាល់នោះគឺធ្វើកំណត់ហេតុមិនឲ្យមានលេងបន្តទៀតឡើយ។
លោក ហ៊ួន ហាំង បានបញ្ជាក់ថា ដោយយោងតាមការចង្អុលបង្ហាញពីលោកព្រះរាជអាជ្ញារង ឆាយ ហុង នឹងលោកឧត្តមសេនីយ៍មេបញ្ជារការអាវុធហត្ថខេត្ត ផ្ដល់ឳកាសឲ្យជនសង្ស័យលេងល្បែងភ្នាល់ជលមាន់ទាំង០៧នាក់នេះធ្វើកំណត់ហេតុកែខ្លួនអបរំឲ្យមធ្យោបាយទៅផ្ទះវិញ មិនឲ្យលេងទៀតទេ ប្រសិនមានលេងលើកក្រោយទៀតនឹងទទួលទោសទណ្ឌតាមច្បាប់។
ជាមួយនឹងការបង្ក្រាប់ទីតាំងល្បែងសៃវៀនមាន់ខាងលើនេះ ក៍មានប្រជាពលរដ្ឋនៅខាងស្រុកបាកានបាននាំគ្នាកោតសរសើរដល់កម្លាំងអាវុធហត្ថដែលនេះបានបង្ក្រាប់ ព្រោះពួកគាត់ប្រាប់អ្នកយកព័ត៍មានឲ្យកាសែតកម្ពុជាថ្មីប្រចាំកានៅពោធិ៍សាត់ថា៖ នេះជាលើកដំបូងហើយ ដែលឃើញសកម្មភាពកម្លាំងអាវុធហត្ថចាត់កាលើល្បែងសីុសងភ្នាល់ជលមាន់នេះ ហើយពួកគាត់សំណូមពរ ឲ្យបន្តកិច្ចកានេះបន្ថែមទៀត៕