​នគរបាល​ចរាចរ​ប​ន្ត​ឃាត់​រថយន្ត​ដឹក​សំពីង​សំពង​និង​លឺ​សម្លេង​ខ្លាំង​អោយ​ដោះដូរ​អប់រំ​ណែនាំ​

0

​ ​បន្ទាយមានជ័យ ៖ មិន​ថា​ម៉ូតូ រថយន្ត​តូចធំ ដឹក​សំពីង​សំពង និង​មាន​សម្លេង​លឺ​ខ្លាំង ត្រូវបាន​នគរ​បាលច​រាចរ​ជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បន្ត​ចាប់​អោយ​ផ្លាស់ប្តូរ​ស៊ី​ម៉ាំង និង​រុះរើ និង​អប់រំ​បញ្ឈប់​ការដឹក​លើស​ចំណុះ និង​កែច្នៃ​ស៊ី​ម៉ាំង ។
​ ​លោក សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ដោយ​អនុវត្តន៍​តាម​ផែន​ការណ៍​ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចាត់​អោយ​ការិយាល័យ​ជំនាញ ធ្វើយ៉ាងណា​ឃាត់​ចាប់​ម៉ូតូ និង​រថយន្ត​ដែល​កែច្នៃ​ស៊ី​ម៉ាំង​លឺ​សម្លេង​ខ្លាំង និង​រថយន្ត​ដឹក​សំពីង​សំពង ក្នុងនោះ​ជា​បន្តបន្ទាប់​លោក​បាន​ឃាត់​ម៉ូតូ និង​រថយន្ត​តូចធំ​បានជា​ច្រើន​គ្រឿង នាំយកមក​ការិយាល័យ អោយ​ដោះដូរ​ស៊ី​ម៉ាំង​និង​ធ្វើ​កិច្ចសន្យា អោយ​ត្រឡប់​ទៅវិញ ។ ក្រៅពីនោះ ក៏បាន​ឃាត់​រថយន្ត​ធន់​តូច​ប្រភេទ​កាមរី នីសា​ន់ ដែល​ដឹក​លើស​ចំណុះ​ធ្វើការ​ផាកពិន័យ​តាមផ្លូវ​ច្បាប់ ។1915742_1713547265529591_3625019619021167105_n 12932980_1718823458335305_8918686505714707992_n 10014612_1712489072302077_7524449607429415366_n 10439011_1712489172302067_1810234156906430269_n
​ ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានអោយដឹង​ដែរ​ថា មូលហេតុ​ដែល​អោយ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការឃាត់​រថយន្ត ឬ​ម៉ូតូ​ដែល​កែច្នៃ​អោយ​សម្លេង​លឺ ព្រោះតែ​វា​រំខាន​ដល់​ការ​រស់​របស់​ប្រជាពលរដ្ឋ ជាពិសេស​នៅពេល​យប់ ដែល​រំខាន​ដំនេក និង​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ ។
​ ​ម៉ូតូ​ដែល​ភាគច្រើន​កែច្នៃ ជា​ម៉ូតូ​សេរី​ទំនើប​លេខ​អូ​តូ​ធន់​ធំ​ដែល​ភាគច្រើន​អ្នកបើក​ជា​យុវវ័យ ។ ក្នុងនោះ​លោក​ក៏បាន អំពាវនាវ​ដល់​យុវវ័យ​សម័យថ្មី​ធ្វើយ៉ាងណា​កុំ​បំពាន​ច្បាប់​ចរាចរ បើកបរ​ដោយ​ពាក់មួក​សុវត្ថិភាព និង​បើកបរ​មិន​លើស​ល្បឿន​កំណត់ ៕ អ​,​ពៅ ២៩ មីនា ២០១៦