ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ស្រី​ប្រុស រួម​នឹង​ថ្នាំញៀន​១៦​កញ្ចប់​នៅ​ស្រុក​ពញាឮ​

0

​កណ្តាល​:​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់​បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ​ធ្វើការ​ប​ង្ក្រា​ឃាត់ខ្លួន​រួម​នឹង​ថ្នាំញៀន​១៦​កញ្ចប់​ខណៈដែល​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ជាង​១១​ព្រឹក ថ្ងៃទី ៣០ ខែមីនា ឆ្នាំ​២០១​នៅ​ចំណុច​ភូមិ​ចតុទិស ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។​ប៉ូលិស​ស្រុក​ពញាឮ​បានឱ្យដឹងថា ជនសង្ស័យ​ពីរ​នាក​ដែល​ត្រូវបាន​ឃាត់ខ្លួន ទី​១ ឈ្មោះ​វ៉ាន់ ចំរើន ហៅ តុញ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​.​មាន​ទីលំនៅ​ភូមិ​កើតហេតុ​និង​ទី​២​ឈ្មោះ​បុំ​បុប្ផា​ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​លក់​ត្នោត​មាន​ទីលំនៅ​ភូមិ​ស្តុក ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។ នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប សមត្ថកិច្ច​ដក​ហូរ​បាន​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន​១៦​កញ្ចប់ តូច​១៤​កញ្ចប់​ធំ​២​កញ្ចប់​,​ក្បាល​ដប​សំរាប់​ជក់​០១,​ដែកកេះ​០៥​ដាវ​០១​ទុយ​យោ​សំរាប់​វាល​០១​កូន​កន្ត្រៃ​០២​សម្បក​ថង់​សំរាប់​ច្រក​០៣​ទូរ​សព្ទ​០១​គ្រឿង​និង​កូន​កាបូប​០១ ។​photo_2016-04-29_20-43-03
​ប៉ូលិស​បានឱ្យដឹង​ទៀតថា នៅវេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃ ខែ ខាងលើ​កម្លាំង​ជំនាញ​ទទួលបាន​ព័ត៌មាន​ពី​មហាជន​ថា មាន​ជនសង្ស័យ​ពីរ​នាក់ កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​នៅ​ម្តុំ ភូមិ ឃុំ​កើតហេតុ ភ្លាមនោះ កម្លាំង​ជំនាញ​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​វិហារ​លួង បាន​ចុះ​ធ្វើកា​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ដកហូត​បាន​ថ្នាំញៀន​ចំនួន​១៦​កញ្ចប់ (​តូច​១៤​កញ្ចប់ ធំ​២​កញ្ចប់​) ។​photo_2016-04-29_20-43-06
​បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ ដោយ​.​ខាត់​.​សុឃឿន​