សៀមរាប៖ មន្ត្រីតុលាការម្នាក់បើករថយន្តសេរីទំនើបលឿនដូចព្យុះប្រលះម៉ូតូអនុភូមិម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ហេតុការនេះកើតឡើងនៅវេលាម៉ោង០៩និង១៨នាទីយប់នាថ្ងៃទី៣០ខែមីនាឆ្នាំ២០១៦ស្ថិតនៅចំណុចភូមិបឹង សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តបើកស្របទិសគ្នាជាមួយម៉ូតូពីលិចទៅកើត ដោយខាងរថយន្តបើកក្នុងល្បឿនលឿនដូចខ្យល់ព្យុះមកដល់ចំណុចកើតហេតុក៍បុកចំផ្នែកចំហៀងអូសម៉ូតូប្រមាណជាង៥ម៉ែត្របណ្តាលឲ្យជនរងគ្រោះបោកក្បាលផ្នែកខាងក្រោយបច្ចប្បន្នជនរងគ្រោះត្រូវបានសាច់ញាត្តិបញ្ជូនទៅមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងខេត្តសៀមរាប។ ប្រភពពីប្រជាការពារភូមិបានឲ្យដឹងដែរថា បន្ទាប់ពីរថយន្តបង្ករត្រូវពលរដ្ឋជាច្រើននាក់ឡោមពន្ធជាប់នៅហ្នឹងកន្លែងគេឃើញអ្នកបើកបរមានអាការៈស្ថិតក្នុងស្ថានភាពស្រវឹង ប្រជាការពារភូមិ បន្តថាបន្ទាប់ពីពលរដ្ឋនិងប្រជាការពារភូមិឡោមពន្ធរថយន្តដើម្បីរងចាំសមត្ថកិច្ចធ្វើការវាស់វែងតាមច្បាប់។នគរបាលប៉ុស្តិ៍សង្កាត់ជ្រាវបានឲ្យដឹងនៅកន្លែងកើតហេតុថា រថយន្តបង្ករម៉ាក់CELiCe ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AA ៧៧៨២ អ្នកបើកបរមានគ្នាពីរនាក់ជាមន្ត្រីសាលាដំបូងខេត្តសៀមរាប ឈ្មោះ រស់ ញៀន ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាប ជនរងគ្រោះឈ្មោះក្រូច រួន អាយុ៥៦ឆ្នាំ មុខរបរជាអនុភូមិបឹង បើកម៉ូតូម៉ាក់ស្មាសពណ៌ខ្មៅស្លាក់លេខ ភ្នំពេញ 1F 6605 មន្ត្រីនគរបាលបន្តថា បច្ចុប្បន្នរថយន្តបង្ករព្រមទាំងអ្នកបើកត្រូវកម្លាំងនគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវដើម្បីរងចាំដោះស្រាយទៅតាមច្បាប់ ពលរដ្ឋដែលឃើញហេតុការណ៏បានរិះគុណយ៉ាងខ្លាំងទៅលើការអនុវត្តច្បាស់របស់នគរបាលប៉ុស្តិ៍សង្កាត់ជ្រាវ ហាក់បីដូចជាមិនស៊ីជម្រៅតាមផ្លូវច្បាប់ទាល់តែសោះ៕វេហាស៍