​អគ្គីភ័យ​ឆាបឆេះ​រោង​សិប្បកម្ម​ជនជាតិ​វៀតណាម​មួយកន្លែង​នៅ​ក្រុង​បាន​លុង​

0

​ខេត្តរតនគិរី​៖ រោង​សិប្បកម្ម​មួយកន្លែង ត្រូវបាន​ឆាបឆេះ​អស់ទាំង​ស្រុង រួមទាំង​គ្រឿង​សង្ហា​រឹម​ជាច្រើន និង​ម៉ាស៊ីន​កែច្នៃ​ឈើប្រណិត​ផងដែរ ហេតុការណ៍​អគ្គីភ័យ​បានកើត​ឡើង នៅវេលា​ម៉ោង ១​នឹង​៣០​នាទី​យប់ ឈានចូល​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៦​នេះ នៅត្រង់ចំណុច​អូរ​សុភមង្គល ស្តិ​ត​ក្នុងភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​​បើតាម​កម្មករ​បាន​ឲ្យ​ដឹងថា រោង​សិប្បកម្ម​ដែល​ភ្លើង​ឆេះ​នោះ មានឈ្មោះ ឡំ ធៀង​ហុង​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​ជនជាតិ​វៀតណាម​មានមុខ​របរ​ធ្វើ​រោង​សិប្បកម្ម បាន​ជួល​ដី​ពី​លោក​យូ កា​វិមាន​ជា​មន្ត្រី​ខណ្ឌរ​ដ្ខ​បាល​ព្រៃឈើ​ខេត្ត ទៅ​ឲ្យ​បុរស​ម្នាក់​ជា​ជនជាតិ វៀតណាម ។​photo_2016-04-30_13-21-44

​កម្មករ​បាន​បន្តទៀត​ថា ផ្ទះ​ដែល​ឆេះ​មាន​ទំហំ ៥x៨ ធ្វើ​អំពី​ឈើ ជញ្ជាំង​បាំង​ក្តារ ដំបូល​ប្រក់​ស័ង្កសី សម្ភារៈ​ខូចខាត ម៉ា​ស៊ី​តាប​១​គ្រឿង (​ម៉ា​ស៊ី​តាប​សំរាប​ឈូស និង​ឃូ​ង​ឈើ​) ទី​២.​ម៉ាស៊ីន​ជ្រៀក​១​គ្រឿង ទី​៣​ខូចខាត​គ្រឿង សង្ហា​រឹម​មួយចំនួនធំ​ផងដែរ​។ នៅពេល​កើតហេតុ​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគ​បាល​ខេត្ត​មួយគ្រឿង បាន​ទៅ​ជួយ​ពន្លត់​ផងដែរ ក៏ប៉ុន្តែ​ទៅ​ជួយ​មិនទាន់​ទេ ដោយសារតែ​ផ្លូវ​តូចចង្អៀត ចូល​មិន​ដល់​កន្លែងកើតហេតុ​។photo_2016-04-30_13-21-46

​យ៉ាងណាក៏ដោយ នៅ​មិនទាន់មាន​ប្រភព​ណាមួយ បញ្ជាក់​អំពី ករណី​ឆេះ​សិប្បកម្ម នេះ​ទេ តែ​គ្រាន់តែ​ដឹងថា នៅ​ថ្ងៃកើតហេតុ ម្ចាស់​សិប្បកម្ម​ឈ្មោះ​ហុង ជា​ជនជាតិ​វៀតណាម មិន​នៅផ្ទះ​នោះទេ​គឺ​ទៅ​ភ្នំពេញ ។​photo_2016-04-30_13-21-53

តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​និយាយថា គេ​សង្ស័យ​គឺ​ផ្តើមចេញពី​ទូ​សេ​ចរន្ត​អគ្គីសនី​ខ្សែភ្លើង​ដែល​ជនរងគ្រោះ​បើកភ្លើង​ចោល​មិន​នៅផ្ទះ ៕ ដោយ យក្ស ឡោម​