ខេត្តរតនគិរី៖ អ្នកស្រីវ័យចំណាស់ម្នាក់រស់នៅភូមិបានហ្វាំងឃុំប៉ុងស្រុកវើនសៃខេត្តរតនគិរីត្រូវបានមន្ត្រីបរិស្ឋាននិងមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់វើនសៃគំរាមបំផិតបំផៃបំបាក់ស្មារតីរំលោភសិទ្ធិដកហូតដីកម្មសិទ្ធិរបស់គាត់យកទៅអោយក្រុមហ៊ុន (អេស ខេ) ។
ករណីគំរាមគំហែងបំបាក់ស្មារតីនោះដោយមានការអញ្ជើញលោកស្រីតែម្នាក់គត់ពីលោកអភិបាកស្រុកវ៉ើនសៃទៅសម្របសម្រូលពីរដីធ្លីនៅសាលាឃុំភ្នំកុកកាលពីរថ្ងៃទី២៥ខែមិនាឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ។
លោកស្រីភូ វុន អាយុ៥០ ឆ្នាំជនជាតិឡាវមុខរបរធ្វើស្រែចំការដែលមានប្ដីឈ្មោះញែម សាវ៉ាន់អាយុ៥៣ឆ្នាំជនជាតិឡាវនិងមានកូនចំនួន៨នាក់នៅក្នុងបន្ទុក។ចុះហេតុអ្វីបានជាលោកអភិបាលស្រុកមិនអញ្ជើញក្រុមគ្រូសារគាត់ទៅចូលរួម ហេតុម្ដេចបានជាអញ្ជើញ គាត់ទៅចូលរួមតែម្នាក់គត់អញ្ចឹង។
លោកស្រីបានបន្តថា ពេលដែលគាត់ទៅដល់សាលាឃុំមានលោកពង្រសាវ៉ៃប្រធានការិយាល័យបរិស្ថានស្រុកវ៉ើនសៃនិងលោកកង នី មន្ត្រីរដ្ឋបាលព្រៃសង្កាត់ប្រចាំសង្កាត់វ៉ើនសៃបានគំរាមកំហែងគាត់ថាប្រសិនបើមិនប្រគល់ឲ្យទៅក្រុមហ៊ុនអេសខេនោះទេ គេនឹងប្តឹងទៅតុលាតា។
មន្ត្រីរូបនោះបានគំរាមគំហែងបែបនេះធ្វើឲ្យស្ត្រីរងគ្រោះភ័យខ្លាចរហូតដល់ធ្លាក់ខ្លួនឈឺ រីឯលោកលី នឿនមេឃុំភ្នំកុកក៍បានប្រាប់អ្នកយកព័តមាន ខេមរាតាមទូរស័ព្ទថាមន្ត្រីទាំងពីរខាងលើពិតជាបានគំរាមកំហែងដល់គាត់មែន។
ចំណែកលោក កង នី មន្ត្រីរដ្ឋបាលព្រៃឈើវើុនសៃខេមរាមិនអាចសុំការបំភ្លឺបានទេជុំវិញបញ្ហខាងលើនេះដោយពុំមានលេខទូរស័ព្ទទាក់ទង ៕ដោយ យក្ស ឡោម