ជនសង្ស័យ២នាក់ឆបោកម៉ូតូគេ ពីខេត្តព្រះវិហារ មកជាប់អន្ទាក់អាវុធហត្ថស្រុកអន្លង់វែង

0

ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១៨និង១៥នាទី ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៦ លោកអនុសេនីយ៍ឯក ខៀវ ផន សហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន៣នាក់ដឹកនាំដោយលោកវរ:សេនីយ៍ត្រីជួ ប៊ុនស៊ុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារនិងកងរាជIMG_2037អាវុធហត្ថស្រុកអន្លង់វែង ចុះធ្វើការស្រាវជ្រាវរកជនសង្ស័យករណីឆបោក ម៉ូតូម៉ាកMSXកាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៦ នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។លទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន២នាក់-១ឈ្មោះអៀម លី ភេទប្រុស អាយុ២៤ឆ្នាំមុខរបរកម្មករ រស់នៅភូមិអូរស្រឡៅ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ-២ឈ្មោះអៀ តុយ ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិ ឃុំជាមួយគ្នា ព្រមទាំងម៉ូតូម៉ាកMSXពណ៍ខ្មៅ សរ១គ្រឿង បច្ចុប្បន្នកងរាជអាវុធហត្ថស្រុកអន្លង់វែងកំពុងធ្វើការសួរនាំនិងស្តាប់ចំឡើយ ដែលបានសារភាពពីជនសង្ស័យទាំង២នាក់៕នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៦អ.ហស្រុកអន្លង់វែង បានធ្វើកំណត់ហេតុប្រគល់ម៉ូតូម៉ាកMSXដែលជាប់ពាក់ព័ន្ធករណីឆបោក កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៦ នៅស្រុកជាំក្សាន្តអោយទៅអ.ហ.ខេត្តព្រះវិហារដែលជាម្ចាស់ករណីចាត់ការតាមនិតិវិធី ឯចំណែកជនសង្ស័យចំនួន២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនក្រោយពីការស្តាប់ចំណឡើយគ្មានការពាក់ព័ន្ធ បានអោយអនាព្យាបាលធ្វើលិខិតធានាយកត្រឡប់ទៅលំនៅដ្ឋានវិញ៕IMG_2038 IMG_2037