ជនដៃដល់ម្នាក់យកកែវវាយក្បាលលោកតាម្នាក់ស្នាក់នៅបំរើលោកក្នុងវត្តបណ្តាលអោយស្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួន

0

ខេត្តកំពង់ឆ្នាំង៖ លោកតាស្នាក់នៅបំរើព្រះសង្ឃក្នុងវត្តម្នាក់ ត្រូវបានជនដៃដល់ម្នាក់ យកកែវវាយក្បាលបណ្តាលអោយរងរបួសធ្ងន់ធ្ងរ និងបានស្លាប់ក្នុងពេលដឹកមកសង្គ្រោះនៅក្នុងមណ្ឌលសុខភាពស្រុកកំពង់លែង ។ករណីហឹង្សាបណ្តាលអោយស្លាប់នេះបានកើតឡើងនៅវេលាម៉ោងលោកតារងគ្រោះ ៤និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៦នៅក្នុងបរិវេណវត្តសិរីរតនារាម ហៅវត្ត ភូមិលិច ស្ថិតក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ។ ក្រោយពេលកើតហេតុ ជនដៃដល់ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋាន ចាប់ខ្លួនប ញ្ជូនជូនមកកាន់ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៦នេះ ។សមត្ថកិច្ចនគរបាល ស្រុកកំពង់លែងបានអោយដឹងថា៖ លោកតារងគ្រោះមានឈ្មោះ ស្រី ឈន អាយុ៦៦ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងបានមកស្នាក់នៅក្នុងវត្តបំរើទឹកក្តៅ ទឹកត្រជាក់អោយព្រះសង្ឃគង់ក្នុងវត្ត។ ចំណែកបុរសជាជនដៃដល់ មានឈ្មោះ ផង់ ស៊ីណេង អាយុ៣៣ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំពោធិ ស្រុកកំពង់លែង និងបានដើរមកស្នាក់នៅកន្លែងមិនប្រាកដ ព្រោះជាមនុស្សមានសតិមិនល្អ ធ្លាប់បង្ករឿងជាច្រើនលើក និងចុងក្រោយបានមកស្នាក់នៅក្នុងវត្តកន្លែងកើតហេតុ ។សមត្ថកិច្ចបានបន្តថា៖ នៅមុនពេលកើតហេតុ បុរសរងគ្រោះបានអង្គុយផឹកតែនៅក្រោមសំយ៉ាបមុខខ្ទមស្នាក់របស់គាត់ក្នុងវត្ត ពេលនោះជនដៃដល់បានចូលទៅអង្គុយផឹកតែជាមួយគាត់ជាធម្មតា ចំណែក តាជី យាយជី និងព្រះសង្ឃ ក៏ឃើញគេទាំង២នាក់ជជែកគ្នាជាដូចជាគ្មានរឿងអ្វីកើតឡើងទេ។ ស្រាប់តែខណះនោះ គេឃើញជនដៃដល់បានយកកែវផឹកតែ ដែលមានដៃកាន់ មកវាយចំក្បាលបុរសរងគ្រោះ ៣-៤កែវ ធ្វើអោយផ្អើលអ្នកនៅក្នុងវត្តស្ទុះមកជួយឃាត់។ ប៉ុន្តែបុរសរងគ្រោះបានត្រូវក្បាលនឹងគូថកែវ ៣-៤គូថកែវទៅហើយ ធ្វើអោយរងរបួសធ្ងន់ ហើយត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកំពង់លែង តែលោកតារងគ្រោះបានស្លាប់បាត់ទៅហើយ ។ក្រោយពេលកើតហេតជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយគេបានសារភាពចំពោះមុខសមត្ថកិច្ចថា៖ ខ្លួនពិតជាបានវាយបុរសរងគ្រោះពិតប្រាកដមែន ព្រោះតែមានអ្វីមកបាំងមុខដោយបានវាយជនរងគ្រោះទាំងមិនដឹងខ្លួន។ ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅកាន់តុលាការខេត្ត នៅរសៀលថ្ងៃទី៣១ខែមិនា ឆ្នាំ២០១៦ ដោយបានចោទប្រកាន់ពីបទ៖ ប្រើហឹង្សាដោយចេតនាបណ្តាលអោយស្លាប់៕វត្ថុតាង លោកតារងគ្រោះ ជនដៃដល់ DSC01191