​តែងតាំង​មន្ត្រី​2​រូប​ទៀត​ជា​អភិបាលរង​នៅ​ខេត្តមណ្ឌលគិរី​

0

​ខេត្តមណ្ឌលគិរីៈ​មន្ត្រី​ចំនួន​2​រូប​ត្រូវបាន​ប្រកាស់​ជា​ផ្លូវការ​ហើយ​នៅ​រសៀល​ថ្ងៃទី​31.03.2016 ដំណែង​ជា​អភិបាលរង​ខេត្តមណ្ឌលគិរី ពិធី​នេះ​បានរៀបចំ​នៅ​សាលប្រជុំ​សាលាខេត្ត ក្រោម​អធិបតីភាព​លោក ឈិ​ត សុខុន អនុរដ្ឋលេខាធិការ​ក្រសួង​
​មហាផ្ទៃ ។​មន្ត្រី​ដែល​ត្រូវ​ប្រកាស់​តែងតាំង​ចូលកាន់​ដំណែង​ជា​អភិបាលរង​ខេត្ត​មួយ លោក ញ៉​ន សិទ្ធ ជា​មន្ត្រី​មាន​តួ​នា​ទី​ជា​នាយករង​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី​បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ត ទី​ពីរ​លោក សាយ ម៉េង​គីម ជា​មន្ត្រី​ព្រឹ​ត្ត​សភា​បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ត ។​លោក ឈិ​ត សុខុន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បានធ្វើការ​ផ្តាំផ្ញើរ​ដល់​មន្ត្រី​ដែល​បានតែងតាំង​មាន​ដំណែង​ជា​អភិបាលរង​ខេត្ត ត្រូវខិតខំ​សហការ​ឱ្យបាន​ល្អប្រសើរ​ជាមួយ​អាជ្ញាធរ​ទូទាំង​ខេត្ត​រហូតដល់​មូលដ្ឋាន​​ដើម្បី​រួមគ្នា​ធ្វើការ​អភិ​វត្ត​ខេត្តមណ្ឌលគិរី​បន្តទៀត​ឱ្យ​កាន់តែ​មានការ​រីកចំរើន​ខ្លាំង​ថែមទៀត​៕​ម៉ារ៉េត​Image10 Image9