ក្រុងបាវិត៖ច្រករបៀងក្រុងបាវិតជាសំបុកកុងត្រូលជជុះជាច្រើនស្ថាបណ្ណ័អ្នកខ្លះសង់ខ្ទមដេកចាំយកលុយនិងអ្នកខ្លះទៀតឈកាក់ម៉ូតូដឹកឥវ៉ាន់ចេញចូលយ៉ាងអាណាធិបតេយ្យមិនត្រូវបានអាជ្ញាធរយកភ្នែកមើលនោះទេ។បើតាមសេចក្តីរាយការពីប្រជាពលរដ្ននៅក្រុងបាវិតបានអោយដឹងថាជារាល់ថ្ងៃពិសេសពេលព្រឹកមានសមត្ថកិច្ចប្រមាណ៩ស្ថាបន័ចងអង្រឹងនិងឈរចាំយកលុយពីប្រជាពលរដ្នយ៉ាងត្រជាក់សាច់តាមច្រករបៀងក្រុងបាវិតគ្រាន់តែច្រករបៀងកំពង់ស្ពានសមត្ថកិច្ចបន្តាក់គ្នាដូចខ្យងធ្វើអោយពលរដ្នក្រវីក្បាលដូចស្រាំងទិច។ ពលបានលើកទ្បើងថាលោកសេងសីលាមកកាន់តំណែងអភិបាលក្រុងបាវិតហាក់ពុំអើពើរឿងកុងត្រូលជជុះនេះទេចង់សមត្ថកិច្ចបង្ករព្យុះភ្លៀងដាក់ប្រជាពលរដ្នយ៉ាងណាក៍ដោយ។ប្រជាពលរដ្នបានសំណូមពរទៅលោកអភិបាលខេត្តទ្បើងថ្មីសូមមានវិធានការអំពីបញ្ហាកុងត្រូលជជុះនេះព្រោះវាបានធ្វើអោយប្រជាពលរដ្នក្តៅក្រហាយខ្លាំងណាស់ជាពិសេសប្រឆាំងបទបញ្ជារបស់ក្រសួងមហាផ្ទៃអោយបិតច្រករបៀង