​អាជ្ញាធរ​ខណ្ឌឫស្សីកែវ ចុះ​រុះរើ​សំណង់​មួយកន្លែង​ប៉ះពាល់ ផ្លូវ​សាធារណៈ​របស់រ​ដ្ឋ ក្រោយ​ណែនាំ​ច្រើនដង​មិន​ព្រមស្ដាប់​

0

 

ភ្នំពេញ៖ដោយមានការយកចិតទុកដាក់ពីថ្នាក់ដឹកនាំខណ្ឌឫស្សីកែវលើផលប៉ះពាល់មួយចំនួនដែលជាសម្បត្តិរបស់រដ្ឋនាព្រឹកថ្ងៃទី ៣១ ខែ មិនា ឆ្នាំ ២០១៦នេះកម្លាំគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដោយមានការដឹកនាំពីលោក សន សោភ័ណ្ឌ នាយករងរដ្ឋបាលស្តីទីខណ្ឌឫស្សីកែវ បានអនុវត្តវិធានការរដ្ឋបាលចុះរុះរើសំណង់អត់ច្បាប់ដែលសង់រំលោភលើដីសាធារណៈរបស់រដ្ឋ ដែលស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរភ្នំពេញ ក្រុមទី១៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។photo_2016-05-01_15-25-37

ក្នុងការអនុវត្តវិធានការនេះដែរ អាជ្ញាធរបានប្រើកម្លាំងសណ្តាប់ធ្នាប់ និងសមត្ថកិច្ចប្រមាណជាង ៣០នាក់ អោយចុះអនុវត្ត ព្រមទាំងរុះរើអីវ៉ាន់ និងរបស់របរទាំងអស់ដាក់រថយន្តដឹកយកមករក្សាទុកនៅសាលាសង្កាត់ទួលសង្កែបន្ទាប់ពីអាជ្ញាធរចេញសេចក្តីជូនដំណឹងជាច្រើនលើកច្រើនសារមកហើយនោះតែម្ចាស់សំណង់មិនព្រមសហការជាមួយអាជ្ញាធរមូលដ្ឋានឡើយ ។

បើតាមការបញ្ជាក់ពីអាជ្ញាធរ សំណង់ខាងលើ គឺមានទំហំ ៥ម៉ែត្រ គុណនិង ៦ម៉ែត្រប្រក់ស័ង្កសី ដែលម្ចាស់ឈ្មោះ ស្រី សារ៉ាវុធ ព្រមទាំងក្រុមគ្រួសារបានមករស់នៅ រួចបានសង់រោងចាំដីអោយលោកឧកញ៉ា គង់ ហុង តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ និងបានពង្រីកមុខរបរលក់ដូរនៅក្បែរចិញ្ចើមផ្លូវលើដីសាធារណៈរបស់រដ្ឋ ។photo_2016-05-01_15-25-35

មន្ត្រីអាជ្ញាធរខណ្ឌឫស្សីកែវបានបញ្ជាក់ថាក្នុងការចុះរុះរើសំណង់នេះ គឺធ្វើឡើងតាមលិខិតជូនដំណឹងរបស់សាលាខណ្ឌឫស្សីកែវ និងយោងតាមលិខិតលេខ០៥៨/១៦ លស.រចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ របស់សាលារាជធានីភ្នំពេញ ។

មន្ត្រីអាជ្ញាធរបានបញ្ជាក់ទៀតថា កន្លងមកអាជ្ញាធរបានធ្វើការសម្របសម្រួលដោយបានធ្វើការដោះស្រាយ និងអោយប្រាក់ចំនួន១ពាន់ដុល្លារតែម្ចាស់មិនព្រមទទួលយក និងបានចេញសេចក្តីជូនដំណឹងអោយម្ចាស់សំណង់ធ្វើការរុះរើដោយខ្លួនឯងចំនួន ០២លើកមកហើយ តែម្ចាស់សំណង់មិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរខណ្ឌឫស្សីកែវទេ ទើបពេលនេះ អាជ្ញាធរបានសម្រេចប្រើកម្លាំងចុះរុះរើដោយមិនទទួលខុសត្រូវលើការបាត់បង់ឫខូចខាតទ្រព្យសម្បត្តិឡើយ។photo_2016-05-01_15-25-43 photo_2016-05-01_15-25-35

ដោយឡែកម្ចាស់សំណង់ឈ្មោះ ស្រី សាវុធ បានប្រាប់អ្នកសារព័ត៌មានថា រូប គាត់បានមករស់នៅលើដី នេះតាំងពីឆ្នាំ១៩៩៩មកម្លេះគឺគាត់បានរស់នៅលើដីរដ្ឋមិនមែនចាំដីឱ្យគេទេហើយមុននឹងអាជ្ញាធរចុះមករុះរើសំណង់នេះ គេបានជូនដំណឹងតែ ២ដងដែរ ហើយកាលពីថ្ងៃទី៣០ ខែមីនាគាត់បានទៅសុំពន្យាពេលដែរតែអាជ្ញាធរមិនអនុញ្ញាតិអោយទេ លុះព្រឹកថ្ងៃទី៣១ ខែមីនាអាជ្ញាធរក៏បានមករុះរើតែម្តង៕ហាស់ កំសាន្ដ