​មនុស្ស​២​នាក់​បាន​ស្លាប់​នឹង​៩​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល​នៅ​ស្រុក​ប​កែវ​

0

​ខេត្តរតនគិរី​៖ យ៉ាងហោចណាស់​មាន​មនុស្ស​២​នាក់​បាន​ស្លាប់​នឹង​៩​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ប​កែវ​។​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធ​ត់​មួយ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣១​ខែ​មិនា​ឆ្នាំ​២០១៦​មុខ​វាលស្រែ​លោក​ហាក់​សុភា​តាម​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ស្ថិតនៅ​ចំណុច​ភូមិ​ស៊ើ​ង ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ​ខេត្តរតនគិរី​។​​បើតាម​ការ​ឲ្យ​ដឹង​ពី​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​បរ​កែវ​ថា​:​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​នេះ​បង្កឡើង​ដោយ​ខ្លួនឯង ម៉ាក នីសា​ន់ ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2Y.0094​ដែលមាន​អ្នកបើកបរ​ឈ្មោះ​យូ គឹម​យុ​ត​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីល​នៅ​ភូមិ​អ៊ុន​ឃុំ​លំ​ជ័រ​ស្រុក​អូ​រយ៉ា​ដាវ​ខេត្តរតនគិរី​(​ស្លាប់​)​។​photo_2016-05-01_15-23-44

​អ្ន​ករូម​ដំណើ​ឈ្មោះ​វាំង​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ​(​ស្លាប់​)​។​និង​ឈ្មោះ​រិទ្ធី​ភេទ​ប្រុស​អ​យុ​៣១​ឆ្នាំ​ជនជាតិខ្មែរ​រងរ​បួស​ធ្ងន់​ព្រមទាំង​មនុស្ស​ប្រុស​ស្រី​៩​នាក់​ទៀត​រងរបួស​ស្រាល​រ​ណូ​ក​រណែល​ពេញ​ផ្លូវ​អ្នក​ទាំងអស់នោះ​រស់​ភូមិ​-​ឃុំ​ជាមួយ​អ្នកបើកបរ​ខាងលើ​។​

មូលហេតុ​:​ជនរងគ្រោះ​ទាំងអស់គ្នា​បាន​បើករថយន្ត ទៅ​សី​ុ​ការ​គេ​នៅ​ភូមិ កែង​សាន់ ហើយ​វាក់​និង​ម៉ូតូ​១​គ្រឿង​មិន​ស្លា​ល់​ម៉ាក ជាន់​ហ្វ្រាំង បោក​ធ្លាក់​ផ្លូវ​តែម្តង ប៉ុន្តែ​មិន​បង្ក​ឲ្យ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​នោះឡើយ​។​photo_2016-05-01_15-23-45 photo_2016-05-01_15-23-42

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​និង​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​បរ​កែ​វក៍​ប្រគល់​សាកសព​ទាំង​២​នាក់​ឲ្យ​ទៅ​ក្រុម​គ្រូ​សារ​ធ្វើបុណ្យ​តាម​ប្រពៃណី​រីឯ​រថយន្ត​សមត្ថកិច្ច​ក៍បាន​អូស​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ​ដើម្បី​ដោះស្រាយ​ជា​ក្រោយ​៕ ដោយ យក្ស​ឡោម​