ខេត្តព្រះសីហនុ៖ លោកប្រាក់ ប្រាកដ ប្រធានមន្ទីរ ឧស្សាហកម្មនិងសប្បកម្មខេត្តព្រះសីហនុបាន ធ្វើការ បញ្ជាក់ថាការផ្គុតផ្គង់ទឹកស្អាតប្រើប្រាស់នៅតំបន់ វាលរិញ ស្រុកព្រៃនប់ខេត្តព្រះសីហនុអាច នឹងជួបបញ្ហារខ្វះខាត នៅក្នុងអំឡុងចាប់ពីរដើមខែ មេសា នេះតទៅ រហូតដល់រដូវវស្សាមានភ្លៀង ធ្លាក់។ពីព្រោះស្ថានភាពទឹកស្អាតបច្ចុប្បន្ន បើតាមការពិនិត្យជាក់ស្តែង ឃើញថាស្រះដែលជា អាងស្តុប ទឹកស្អាតសំរាប់ប្រើប្រាស់ របស់ក្រុមហ៊ុន ទទូលបន្ទុកផ្គុតផ្គង់ទឹកស្អាតនៅក្នុងតំបន់វាល រិញ នោះត្រូវ បាន រីង ស្ងូតបណ្តើរៗស្ទើរតែរីងដល់បាតស្រះទៅហើយ។ដោយឡែកសំរាប់ការផ្គុតផ្គង់ទឹកស្អាតនៅ តំបន់ស្រុងស្ទឹងហាវនឹងទីប្រជុំជនក្រុងព្រះសីហនុ លោក ប្រាក់ ប្រាកដបាន បញ្ជាក់ថា មិនមាន បញ្ហារ ចោទ ទេបើ ទោះជាឆ្នាំនេះ អាកាសធាតុ ឡើងកម្តៅខ្ពស់ ខុសផ្លែកជាងបណ្តាលឆ្នាំមុខៗក៏ដោយ។
.លោកប្រាក់ ប្រាកដ បានបន្តទៀតថា ការប្រឈមខ្លះទឹកស្អាតប្រើប្រាស់នៅតំបន់វាលរិញ ស្រុក ព្រៃនប់ ដូចបានរៀបរាប់ខាងលើនេះថ្វីត្បិត តែវាមានភាពស្មុកស្មាញខ្លះៗ ក៏ដោយប៉ុន្តែរវាមិនចោទ ជាបញ្ហារ នោះទេ គឺអាចដោះស្រាយបាន ពីព្រោះក្រុមហ៊ុនដែលទទូលផ្គុតផ្គង់ទឹកស្អាតនៅក្នុងតំបន់ នោះបានធ្វើការអះអាងថាបើអត់ទឹកស្រះឬទឹកស្រះរីងស្ងូត ក្រុមហ៊ុននឹងយករថយន្តដឹកទឹកចំនូន ២គ្រឿង ទៅធ្វើការបូមទឹកពីរអណ្តូង នៅក្បែរវត្តថ្ម ដា ដឹកយកមកធ្វើការចែកចាយ ទៅតាម ផ្ទះផ្ទាល់ តែម្តង ហើយតម្លែទឹកគីតជាធម្មតា មិនមានការឡើងថ្លៃនោះទេគឺទឹកក្នុងមួយម៉ែត្រគួប តម្លែ២០០០ រៀល។
.នៅចំពោះមុខ ដើម្បីជាសវាង ការខ្វះទឹកស្អាតប្រើប្រាស់នៅឆ្នាំក្រោយៗទៀត លោកប្រាក់ ប្រាកដ បានបញ្ជាក់ថាមន្ត្រីរបស់លោក បានចុះទៅធ្វើការណែនាំដល់ក្រុមហ៊ុន ផ្គុតផ្គង់ទឹកស្អាតក្នុង តំបន់ វាលរិញ ឲ្យធ្វើការស្តារស្រះ នឹងជីកស្រះបន្ថែមឲ្យបានធំ សំរាប់ស្តុបទឹកភ្លៀងក្នុងរដូវ វស្សា ដែល អាចធានាបានថា នៅឆ្នាំក្រោយៗទៀតទឹកស្អាតប្រើប្រាស់មិនមានការខ្លះខាតទៀតទេ។
.ជាមួយគ្នានេះ លោកទឹត្យ វុទ្ធី អភិបាលស្រុកព្រៃនប់ ក៏បានធ្វើការបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា ជារៀងរាល់ឆ្នាំ ឲ្យតែដល់ខែមេសា ទឹកស្អាតប្រើប្រាស់នៅតំបវន់វាលរិញនេះ តែងជួបបញ្ហារខ្លះខាត រហូត ធ្វើឲ្យប្រជាពលរដ្ឋដែលទទូលការប្រើប្រាស់ទឹកមានការលំបាកខ្លាំង ប៉ុន្តែរការលំបាកក្នុង ឆ្នាំកន្លង មកនោះវាមិនមានរយៈពេលយូរអង្វែងនោះទេគឺ ខ្លះទឹក ចាប់ពីរ១៥ថ្ងៃទៅ២០ថ្ងៃតែប៉ុណ្ណោះ ហើយនឹង មានទឹកប្រើប្រាស់វិញនៅពេលដែលមានភ្លៀងធ្លាក់កក់ខែមួយមេឬពីរមេ។ លោក ទិត្យ វុទ្ធី បានបន្ត ទៀតថាសំរាប់ឆ្នាំនេះ បើសិនជាការខ្វះខាត ទឹករយៈពេលយូ ក៏មិនមានបញ្ហារចោទ ដូចឆ្នាំកន្លងទៅដែរ ពីព្រោះ ក្រុមហ៊ុន ផ្គុតផ្គង់ទឹកស្អាតបានធ្វើការសន្យាថា នឹងយករថយន្តដឹកចំនួនពីរគ្រឿងដឹកទឹក ដើរ ចែកចាយទៅតាមផ្ទះផ្ទាល់តែម្តង មិនឲ្យបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតមានការលំ បាក ដូច មុនៗទេ៕កោះពស់(រូបភាពស្ថានភាពស្រះស្តុបទឹកស្អាតកំពងុរីស្ងូត)