​កសិដ្ឋាន​ចិញ្ចឹម​ទាក​ណ្តា​ក​ក្រុង​ប៉ោយប៉ែត​បង្ករ​ក្លិនស្អុយ​ប៉ះពាល់​ពលរដ្ឋ​១០០​គ្រួសារ

0

បន្ទាយមានជ័យ ៖ ពលរដ្ឋ​ប្រមាណ​ជា​១០០​គ្រួសារ បាន​ប្រតិកម្ម និង​សម្តែង​ការមិន​ពេញចិត្ត​ទៅលើ​កសិដ្ឋាន​ចិញ្ចឹម​ទា​មួយកន្លែង​កណ្តាល​ទីប្រជុំជន ត្រង់ចំណុច​ស្តង់​ទឹកកក ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្ករ​ក្លិនស្អុយ​ប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួក​គាត​។
តាម​ការ​អោយដឹងពី​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ពី​កសិដ្ឋាន​ខាងលើ បានអោយដឹងថា កសិដ្ឋាន​ខាងលើ​ជា​របស់​ឈ្មោះ រ៉ា បាន​ចិញ្ចឹម​ទា​ដោយ​ប្រើ​កាកសំណល់​សល់​ពី​កាស៊ីណូ​មកអោយ​ទា​ស៊ី ប្រមាណ​៤០០​ក្បាល​និង​បង្ករ​ក្លិនស្អុយ​នេះ​ជាង​៣​ឆ្នាំ​មកហើយ ។ ដោយឡែក​នៅពេលដែល​ពួកគាត់​នាំគ្នា​ទៅប្តឹង​លោក​មេភូមិ ហើយ​លោក​មេភូមិ​បាន​កោះហៅ និង​ណែនាំ​ដល់​ម្ចាស់​កសិដ្ឋាន​អោយ​ប្តូរ​ទី​តាំងពី​កណ្តាល​ក្រុង​ទៅ​ក្រៅ​ក្រុង​ដើម្បី​ជៀសវាង បង្ករ​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ បែរជា​ម្ចាស់​ស​កិ​ដ្ឋា​ន​និយាយថា បើ​ចង់​អោយគេ​ប្តូរ​ទីតាំង​លុះត្រា រក​ទីតាំង​ថ្មី​អោយគេ​មក ទើប​គេ​ប្តូរ ។IMG_8297
លោក សេង ឡុង មេភូមិ​គីឡូម៉ែត្រ​លេខ​៤​បានអោយដឹងថា ចំពោះ​ម្ចាស់​ទីតាំង​ខាងលើ ក្រោយ​ត្រូវបាន​លោក​កោះហៅ​ធ្វើការ​ណែនាំ​ជាច្រើនលើក តែ​នៅតែ​មិន​ព្រមស្តាប់ លោក​បាន​រាយ​ការ​ទៅខាង​សង្កាត់ រួចរាល់​ហើយ ហើ​បច្ចុប្បន្ន​នៅចាំ​តែង​ខាង​សង្កាត់​មាន​វិធានការ​វិញ​ម្តង​។​
សូម​បញ្ជក់​ថា​ទីក្រុង​ប៉ោយប៉ែត​ជាទី​ក្រុង​ជាប់​និង​ប្រទេស​ថៃ​ដើមឡើយ​មិនទាន់មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹម​ត្រូវតែ​សំបូរ​ទៅដោយ​មនុស្ស​មកពី​ខេត្ត​ផ្សេង​រស់នៅ​យ៉ាងច្រើន​ដែល​ងាយ​និង​រង​ផល​ប៉​៉ះ​ពាល់​ពី​បរិស្ថាន​ដោយសា​មនុស្ស​ជា​នាក់​បង្កើត​។​