​ស្បៀងអាហារ​និង​ភេ​ស​ជ្ជះ​មួយចំនួនធំ​ពី​សប្បុរសជន​ ​ឧបត្ថម្ភ​ដល់​កងទ័ព​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​យ​ខ្មែរ​

0

​ខេត្តព្រះវិហារ​ ​វីរ​កងទ័ព​និង​កំលាំង​នគរបាល​វ​រះ​ការពារ​ព្រំដែន​គោក​ទាំងអស់​ដែលមាន​កាតព្វកិច្ច​បំរើ​មាតុភូមិ​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​កំពុង​បំពេញការងារ​ជាធម្មតា​។​ប៉ុន្តែ​អ្វីដែល​យើង​មានការ​កត់សម្គាល់​ជាងគេ​នោះ​គឺ​ចាប់ពី​ចុងខែ​មីនា​ដល់​កៀក​ជិត​ចូលឆ្នាំ​ប្រពៃណី​យ​ខ្មែរ​តែងតែមាន​អំណោយ​ស្បៀងអាហារ​ភេ​ស​ជ្ជះ​និង​បន្លែ​ផ្លែឈើ​ពី​សប្បុរសជន​នា​នាយក​ចែកជូន​ដើម្បី​តបស្នង​លើកទឹកចិត្ត​។​
​តាម​ដឹង​ច្បាស់​សាលាខេត្ត​ព្រះវិហារ​បាន​ពាំនាំ​អំណោយ​ស្បៀងអាហារ​ភេ​ស​ជ្ជះ​និង​បន្លែ​ផ្លែឈើ​មួយចំនួន​យកទៅ​ធ្វើ​ពិធី​ចែកជូន​កងកំលាំង​ដែល​ឈរជើង​យ៉ាងរឹងមាំ​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​រួចរាល់​ហើយ​កាលពីពេល​ថ្មីៗ​នេះ​។​
​រៀងរាល់​បុណ្យចូលឆ្នាំ​ខ្មែរ​កងទ័ព​និង​កំលាំង​នគរបាល​វ​រះ​ការពារ​ព្រំដែន​គោក​កម្រ​នឹង​បានធ្វើ​ដំណើរ​ទៅលេង​ស្រុកកំណើត​ដើម្បី​ជួបជុំ​ឪពុកម្តាយ​បងប្អូន​ដូច​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​នោះទេ​ព្រោះ​ពួកគាត់​ជាប់​កាតព្វកិច្ច​ការពារ​បូរណភាព​ទឹកដី​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​ដើម្បី​សុខសន្តិភាព​។​chan sokhon2222
​សេចក្តីរាយការណ៍​ពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​បានអោយ​ដឹងថា​ថ្មីៗ​នេះ​សប្បុរសជន​មកពី​ស្ថាប័នរដ្ឋ​បាន​ពាំ​នាំយក​អំណោយ​ស្បៀងអាហារ​អង្ករ​,​មី​,​ទឹកក្រូច​,​ស្រា​បៀរ​,​នំអន្សម​,​បន្លែ​និង​ផ្លែឈើ​មួយចំនួនធំ​ទៅ​ប្រគល់ជូន​កងទ័ព​និង​កំលាំង​នគរបាល​ព្រំដែន​គោក​នៅ​ចំណុច​បន្ទាយ​៩៥​។​អំណោយ​ទាំងនោះ​កងកំលាំង​អាច​បរិភោគ​បំប៉ន​បាន​យ៉ាង​បបូរ​ច្រើន​ថ្ងៃ​ចាប់ពី​ដើមខែ​មេសា​២០១៦​រហូតដល់​ចប់​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​យ​ខ្មែរ​នាពេល​ដ៍​ខ្លី​ខាងមុខនេះ​។​k5
​អ្នកសារព័ត៌មាន​កម្ពុ​ជាថ្មី​ប្រចាំខេត្ត​ព្រះវិហារ​ព្រមទាំង​គ្រប់​ថ្នាក់ដឹកនាំ​កាសែត​កម្ពុ​ជាថ្មី​សូម​ជូនពរ​ដល់​បងប្អូន​វរ​កងទ័ព​និង​កំលាំង​នគរបាល​វ​រះ​ការពារ​ព្រំដែន​គោក​ដែល​កំពុង​ឈរជើង​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​ទាំងអស់​សូម​មាន​សុខ​ភាពល្អ​កំលាំងកាយ​មាំមួន​និង​ជោគជ័យ​គ្រប់​ភារកិច្ច​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់ជូន​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​យ​ខ្មែរ​ខាងមុខនេះ​៕