នគរបាល​ខណ្ឌឫស្សីកែវ​បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដកហូត​ថ្នាំញៀន​៨​កញ្ចប់​នៅ​សង្កាត់​ស្វាយប៉ាក

0

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​សហការ​និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្វាយប៉ាក​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​ថ្នាំញៀន​៨​កញ្ចប់​នៅវេលា​ម៉ោង​១១​និង​១០​នាទី ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៦ នៅ​ចំណុច ស្នាក់​នៅផ្ទះ​គ្មាន លេខ ផ្លូវលំ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។​លោក ម៉ៅ ចាន់​ថុ​ន នាយរង​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ ឫស្សីកែវ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ឈ្មោះ​ផាម យ៉ាំង​ថា​ន់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មានមុខ​រប​មិន​ពិតប្រាកដ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ។​លោក ម៉ៅ ចាន់​ថុ​ន នាយរង​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​បាន​ឲ្យ​ដឹង​ទៀតថា ដោយមាន​ការបញ្ជា​ពី​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ​ព្រមទាំង​មានការ​ដឹកនាំ​បង្ក្រាប​ផ្ទាល់​ពី​លោក អ៉ី​វ ឈុន​ផេង អធិការរង​ខណ្ឌឫស្សីកែវ​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​សហការ​និង​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្វាយប៉ាក​បន្ត​ស៉ើ​ប​អង្កេត​ករណី​គ្រឿងញៀន​ឈានដល់​ការបើក​ប្រតិបត្តិការ​បង្ក្រាប់​ឃាត់ខ្លួន​ជន​ជួញដូរ​ម្នាក់​ដោយ​ដកហូត​ថ្នាំញៀន​ចំនួន​៨​កញ្ចប់​ថង់​តូច​ដែល​ជន​ត្រូវ​ជាប់​សង្ស័យ​បាន​រក្សាទុក​ធ្វើ​សកម្មភាព​ផ្ដល់​ការចែក​ចាយ​និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។​photo_2016-05-01_18-46-15 photo_2016-05-01_18-46-13 photo_2016-05-01_18-46-17

​សូមបញ្ជាក់ថា ជន​ត្រូវ​សង្ស័យ​រួម​និង​វត្ថុតាង​គ្រឿងញៀន​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​រៀបចំ​កសាង​សំនុំរឿង​បញ្ជូន​បន្តទៅ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​និតិ​វិធី​៕​ហាស់ កំសាន្ដ​