ឧត្តរមានជ័យ៖កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ លោកស ថាវី អភិបាលខេត្តនៃគណះអភិបាលខេត្តឧត្តរមានជ័យនិងលោកយឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខនិងបានពាំនាំយកថវិកាចំនួន១០លានរៀល ដែលជាអំណោយដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្កិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងអំណោយកាកបាទក្រហមខេត្តឧត្តរមានជ័យ រួមមាន៖អង្ករ៥០គីឡូក្រាម.មី៤កេះ.ទឹកត្រី២យូរ.ទឹកសុីអុ៊ីវ២យូរ.ត្រីខ២យូរ.កន្ទេល១.មុង១.ក្រណាត់ស២ដុំនិងថវិកាចំនួន១០លានរៀល ជូនប្រជាពលរដ្ឋឈ្មោះ ភូន សាវ៉េន ភេទប្រុស អាយុ៧៦ឆ្នាំរស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយសាភ្លើងឆេះផ្ទះអស់ កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦៕