​បុរសម្នាក់ដេក​កាន់​ទូរស័ព្ទនៅនិងដៃ​កំពុង​សាក​ថ្ម​ឆក់​ស្លាប់

0

 

​ភ្នំពេញ​៖​យុវជន​វ័យ​១៦​ឆ្នាំ​ម្នាក់ ត្រូវបាន​ស្លាប់ ខណៈ​ទើប តែ​ទិញ​ទូរស័ព្ទ​ថ្មី​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៤​យកទៅ​សាក​ថ្ម​ក៍​​ត្រូវ​ឆក់​ស្លាប់ ក្រោយ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរ ពេទ្យ​កាល់​មែ​ត ។​​ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ​ហ៊ាង ហ័​រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មានមុខ​របរ​បើកប​រ​រថយន្ដ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​ជ្រោះ​បាត់​ស្នេហ៍ ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​​មន្ត្រី​សមត្ថកិច្ច​ប៉ុស្ដិ៍​ទួល​សង្កែ​បាន​ឲ្យ​ដឹងថា បើតាម​ការរៀប រាប់​ឲ្យ​ដឹង​ពី​ឪពុក​របស់​ជនរងគ្រោះ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ទិញ​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៤​ពណ៍​ខ្មៅ​ក្នុងតម្លៃ​ជាង​១០០$​និង​បាន​យក​ទូរស័ព្ទ​ដែល​ទើប​និង​ទិញ​នោះ​ទៅ​សាក​ថ្ម​ចោល​នៅ​បន្ទប់​ជួល​ខាងលើ រួច​ជន រងគ្រោះ​បាន​ទៅ​ងូតទឹក​រួច​បាន​ដើរមក​ដេក​នៅលើ​គ្រែ​ខណៈនោះ​ជនរងគ្រោះ​ក៍បាន​ទាញ​ទូរស័ព្ទ​យកមក​កាន់​មើល​ទាំង​មិនបាន​ដក​ឌុយ​ឆ្នាំង​សាក​ចេញ​ក៍​ត្រូវ​ឆក់​របូត​ចេញពី​ដៃ​ធ្លាក់​មកលើ​ដើមទ្រូង​ទាំង​ខ្លួន​នៅ​សើម​ទើប​បណ្ដាល​ឆ្លង​ចរន្ដ​ឆក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ ព្រមទាំង​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​នៅឯ​មន្ទីរពេទ្យ​កាល់ម៉ែត​ប៉ុន្តែ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​photo_2016-05-02_14-18-37 photo_2016-05-02_14-18-31 photo_2016-05-02_14-18-28 photo_2016-05-02_14-18-24

​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកមក​តម្កល់​ទុក​នៅក្នុង​វត្ត​ទួល​សង្កែ ដើម្បី​រងចាំ​សាច់​ញា​ត្តិ​មក​ជុំគ្នា​រៀបចំ​បូជា​ធ្វើបុណ្យ​តាម​ប្រពៃណី​តាម​ព្រះពុទ្ធសាសនា​៕​ហាស់ កំសាន្ដ​