​ក​ម្លាំ​កងរាជអាវុធហត្ថ​សៀមរាប​ឃាត់ខ្លួន​ក្រុមអ្នកលេង​ដៃ​ឆើត​៧​នាក់​

0

​សៀមរាប​៖​ជនសង្ស័យ​ចំនួន​៧​នាក់​ដែល​អាវុធហត្ថ​ខេត្តសៀមរាប​ចាប់ខ្លួនបាន​នៅ​យប់​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦​ស្ថិតនៅ​ខាងក្រោយ​វិទ្យាល័យ​អង្គរ ក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បច្ចុប្បន្ន​មាន​អ្នកធំ​ពាក់​ផ្កាយ​៣​កំពុង​ទូរស័ព្ទ​មក​មេ​ប៉េអឹម​ខេត្តសៀមរាប ដើម្បី​សុំ​អន្តរា​គន៍ ដោះលែង​ជនដៃដល់​ទាំង​៧​នោះ ប៉ុន្តែ​ត្រូវបាន​បរាជ័យ ដោយ​ក្រុមគ្រួសារ​ជនរងគ្រោះ​មិនបាន​ឯកភាព ដែល​បាន​យកលុយ​ចំនួន​(១០០​ដុល្លា​)​មក​ទិញ​ទឹកចិត្ត​អ្នក​ជម្ងឺ​(​ជនរងគ្រោះ​) ខណៈ​ពេលនេះ​ជនសង្ស័យ​ទាំង​៧​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ត្រៀម​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ពលរដ្ឋ​នៅក្នុង​ក្រុង​សៀមរាប​ក៍​ដូច​អ្នកឃើញ​ហេតុ​ការ កំពុង​ទន្ទឹងរង់ចាំ​មើល​ថាបើ​ជនសង្ស័យ​បញ្ជូនទៅ​ដល់ដៃ​តុលាការ​ហើយ​នោះ តើ​អាច​ចេញ​ដើរ​សេរី​ដូច​សព្វថ្ងៃនេះ​ដែរឬទេ​? ប្រសិនបើ​ចេញ​ដើរ​បាន​ដូច​សត្វ​កុក​នោះ តើ​ច្បាប់​នៅឯណា​ទៅ​៕​វេហាស៍​photo_2016-04-02_12-19-51 photo_2016-04-02_12-19-59 photo_2016-04-02_12-19-55