ភ្នំពេញ៖រថយន្តមួយគ្រឿងបានបើកក្នុងល្បឿនលឿន ខណះមកដល់កន្លែងកើតហេតុ បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បែកអស់ចំនួនមួយកង់ ហើយរថយន្តបង្កបានដាច់កាឡែរកង់មុខផ្នែកខាងឆ្វេង រងការខូចខាតមិនអាចបន្តទៅមុខបាន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រលប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខរោងចក្រការ៉ែម តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញ រថយន្តបង្កម៉ាកMarch ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2G.9071 បើកបរក្នុងទិសដៅពីជើងទៅត្បួង ក្នុងល្បឿនលឿន ខណះមកដល់កន្លែងកើតហេតុក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បែកអស់ចំនួន១កង់ ចំណែកឯរថយន្តបង្កបានដាច់កាឡែកង់មុខផ្នែកខាងឆ្វេងខូចខាតមិនអាចបន្តទៅមុខបាន។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុង ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កនោះ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕ជីម ភារ៉ា