ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាលអោយ​មនុស្ស​ម្នាក់​ស្លាប់​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែងកើតហេតុ​បន្ទាប់ពី​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ហើយ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បើក​បុក​ពេញទំហឹង បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី ១​ខែមេសា​ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ។
ជនរងគ្រោះ​ដែល​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​ឈ្មោះ ផាន ហ៊ ឺ​រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​ផ្ទះជួល ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​ភូមិ​ថ្ម​ពាន ឃុំ​អង្គ​តា​សូរ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​១២៥​ពណ៍​ខ្មៅ​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ ស្វាយរៀង 1B-4189 រឺ​ឯ​ជនបង្ករ​មាន​គ្នា​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក វ៉េវ RS​សេ​១០០​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1CL-1322 បានគេច​ខ្លួន​បាត់ស្រមោល​ទាំង​២ ។​Image7
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​រងគ្រោះ​ជិះ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​ហាណូយ​ក្នុង​ទឹ​សដៅ​ពី​ជើង​ទៅ​ត្បូង​ពេលមកដល់​កន្លែងកើតហេតុ​ក៏​បត់​េ​ឆ្វង​ឆ្លងថ្នល់​ស្រាប់តែ​ត្រូវ​ម៉ូតូ​បង្ករ​ដែល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ​ក្នុង​ទឹ​សដៅ​ត្បូង​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​បុក​ចំពាក់​កណ្តាល​ម៉ូតូ​ជនរងគ្រោះ​បណ្តាលអោយ​ជនរងគ្រោះ​ហោះ​ផ្លោង​ប្រហែល​៥​ម៉ែត្រ​បែកក្បាល​ស្លាប់​ភ្លាមៗ​តែម្តងទៅ ។ សាក្សី​បាន​បន្តទៀតថា ខាង​ជនបង្ករ​ទំនងជា​ស្រវឹង​ផងដែរ​ព្រោះ​នៅក្នុង​កែបម៉ូតូ​មាន​បន្សល់​ស្រា​បៀរ​ABC​មួយ​កំពុង ។​Image6 Image5
ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​ដឹក​សព​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត រឺ​ឯ​ម៉ូតូ​ទាំង​២​ត្រូវ​សម្ថ​កិច្ច​យកទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ ៕​ជី​ម ភា​រ៉ា​