​ប្រជា​ពលរ​ដ្ខ​មួយក្រុម​បាន​ដើរ​លក់​សភារ​:​បុរាណ​ពី​ខេត្តស្វាយរៀង​មករ​តន​គិរី​

0

​ខេត្តរតនគិរី​៖ ប្រទេសជាតិ​មានការ​រីកចំរើន​ដោយសារ​ប្រមុខ​រដ្ឋាភិបាល​ពិសេស​គឺ​សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេសជាតិ​សំបូរ​សប្បាយ​មាន​សុខសន្តិភាព មាន​ផ្លូវ ស្ពាន​ថ្នល់​ខ្វែងខ្វាត់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​មានឱកាស​ដើរ​រកស៊ី​រហូតដល់​ព្រំប្រទល់​ប្រទេសជិតខាង​ដូចជា​ព្រំដែន​ថៃ ព្រំដែន​វៀតណាម ព្រំដែន​ឡាវ រហូត​ប្រជាពលរដ្ឋ​ខ្លះទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ទៀតផង​។​ជាក់​ស្កែ​ង​នៅ​ថ្ងៃទី​០២​ខែមេសា​នេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង បាននាំគ្នា​បើក​ម៉ូតូរ​ម៉ក​ដឹក​សម្ភារៈ​បុរាណ​ដើរ​លក់ដូរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​រហូតមកដល់​ខេត្តរតនគិរី និង​តាម​បណ្តាល​ស្រុក​មួយចំនួន​ទៀតផង ហើយ​សំភារៈ​ដែល​យកមក​លក់​មានដូចជា​កញ្ចែ​ង ល្អី កញ្ជើ ចង្អេរ កន្ង​ង់ ប្រហុក​។​ល​។​photo_2016-05-02_16-17-10 photo_2016-05-02_16-16-59

ប្អូនប្រុស ឈ្មោះ ប៉ក សុ​ផា ដែល​បើករ​ម៉ក​ម៉ូតូ​ដឹក​អីវ៉ាន់​ដើរ​លក់​គ្រប់​ច្រកល្ហក់​បានអោយ​អ្នក​សារពត៌មាន​ដឹងថា មុខរបរ​នេះ​ក្រុមគ្រួសារ​គាត់​លក់ដូរ​ជា​យូរ​ឆ្នាំ​មកហើយ​គឺ​លក់​តាំងពី​ឪពុកម្តាយ​របស់គាត់​ម​ក​ម្លេះ កាលពី​ជំនាន់​ឪពុកម្តាយ​គាត់​លក់​គឺ​ជិះ​កង់​ដឹក​ដើរ​លក់​តែ​មកដល់​ជំនាន់​គាត់​ជា​កូន​មានរ​ម៉ក​ម៉ូតូ​ដឹក​ដើរ​លក់​វិញ​។​

ប្អូនប្រុស​បានអោយដឹង​បន្តទៀតថា​មុខរបរ​នេះ​មិន​ចំណេញ​ច្រើន​ទេ គឺអាច​ផ្គត់ផ្គង់​ក្រុមគ្រួសារ​គាត់​បាន​ខ្លះៗ ចំណែកឯ​ប្រពន្ធ​និង​កូន​នៅឯ​ស្រុក​ក៏​មិន​ទំនេរ​ដែរ គឺ​ឈ្លៀត​ពេល​ទៅធ្វើ​ការ​រោងចក្រ និង​ស្រែចំការ ដើម្បី​ជួយ​ផ្គត់ផ្គង់​ជីវភាព​បន្ថែមទៀត គាត់​បន្ថែមទៀតថា​មុខរបរ​នេះ​ឥឡូវ​លក់​អត់​សូវ​ដាច់​ដូច​ពីមុន​ទេ ព្រោះ​ពេលនេះ​គេ​ច្រើនតែ​ប្រើប្រាស់​របស់​របស់​ធ្វើ​អំពី​ជ័រ​ដែល​គេ​នាំ​មកពី​ប្រទេសជិតខាង​។​

ចុងបញ្ចប់​នេះ​ប្អូនប្រុស​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​អោយជួយ​រក​ទីផ្សារ​ដើម្បី​ងាយស្រួល​និង​បង្កើតជា​សហគមន៍​ដើម្បី​ងាយស្រួល​លក់ដូរ និង​ជួយ​គាំទ្រ​ផលិតផល​ធ្វើ​ដោយ​ដៃ​ខ្មែរ​ពិតៗ​ពី​បុរាណ​៕​ដោយ យក្ស ឡោម​