កំពង់ស្ពឺ=ដោយមើលឃើញពីការលំបាករបស់បុរសទុរគតជនម្នាក់ឈ្មោះ សាន់ វេង អាយុ ៥៨ ឆ្នាំ រស់នៅភូមិកាប់ទូក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ដែលត្រូវបានប្រពន្ធ កូន និងសាច់ញ្ញាតិបោះបង់ចោល តាមរយៈការបង្ហោះក្នុងបណ្តាញសង្គមដោយអ្នកលេងហ្វេសបុកក្នុងខេត្តកំពង់ស្ពឺ ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យលោកមេឃុំ ព្រៃរំដួល និងមន្ត្រីសាលាស្រុកភ្នំស្រួចចុះសិក្សាលទ្ធភាព និងសហការជាមួយក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ដោយបានសាងសង់កូនផ្ទះមួយខ្នង ទំហំ ៣គុណនឹង៤ម៉ែត្រ មានជញ្ជាំង និងដំបូលស័ង្កសី អស់ថវិកាប្រមាណ៧០០ ដុល្លារ ដោយក្នុងនោះថវិកាបានពីការរៃអង្គាសគ្នារបស់ក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ប្រមាណ ៤០០ដុល្លា និងថវិកាចូលរួមដោយផ្ទាល់របស់ឯកឧត្តមអភិបាលខេត្តចំនួន៣០០ដុល្លារ ក្នុងនោៈក៏មាន រួមដោយសម្ភារៈមួយចំនួន មានពាងទឹក គ្រែ និងតបណ្តាញភ្លើងបំភ្លឺផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានអញ្ជើញមកជួបលោក សាន់ វេង ដោយផ្ទាល់ និងបានចូលរួមសកម្មភាពសាងសង់ផ្ទះជូនគាត់ ដោយសហការជាមួយ ក្រុមប្រឹក្សាឃុំ ប្រជាការពារ និងសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពផងដែរ។
សូមបញ្ជាក់នេៈជាលើកទី១ហើយក្នុងដំណែងជាអភិបាលខេត្តបានសាង់ផ្ទៈជូនពលរដ្ឋតាមរយៈការពិនិត្យតាមបណ្តាញសង្គម បាននយ័ថាលោកអភិបាលខេត្តពិតជាបានយកចិត្តទុកដាក់អំពីសុខទុករបស់ពលរដ្ឋពិតប្រាដ ៕