ខេត្តរតនគិរី៖ យ៉ាងហោចណាស់មានមនុស្ស១០នាក់បានរងរបួសធ្ងន់នឹងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯង។ហេតុការណ៍ក្រឡាប់រថយន្តនេះបានកើតឡើងនៅវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ មុខចំការពូសារិកតាមបណ្តោយផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិតាអងកាតេ ឃុំតាអង ស្រុកកូនមុំ ។បើតាមការឲ្យដឹងពីលោកទូច ផាលីនាយប៉ុស្ថ៍នគបាលតាអងបានឲ្យដឹងថា:ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនេះបង្កឡើងដោយខ្លួនឯងសង្ស័យបើកក្នុងល្បឿនលឿជាន់ហ្វ្រាំងក៍រេចង្កូតធ្លាក់ផ្លូវថ្នលមកខាងឆ្វេង រថយន្ត ម៉ាក តូយូតា(តាកូម៉ា) ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 2A.០១២៥ ដែលមានអ្នកបើកបរឈ្មោះ ជា ជាតិភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរ រងរបួសធ្ងន់ អ្នករួមដំណើរឈ្មោះខេងភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ រងរបួសធ្ងន់អ្នកទាំងពីមានទីលំនៅភូមិ៧មករាសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី។
នាយប៉ុស្ថ៍បន្តទៀតថា ជនរងគ្រោះ៨នាក់ផ្សេងទៀតមិនត្រូវបានគេស្គាល់ឈ្មោះនោះទេដោយសាររថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅមន្ទីពេទ្យបង្អែកខេត្តភ្លាមៗ។ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្ថ៍ឃុំតាអងបានអូសយករថយន្តមករក្សាទុកដើម្បីរងចាំដោះស្រាយជាក្រោយ៕ ដោយ យក្ស ឡោម