​បុរស​ម្នា​ក់បាន​ស្លាប់​បន្ទាប់ពីរ​រថយន្ត​បុក​នៅ​ស្រុក​អូ​រយ៉ា​ដាវ​

0

 

​ខេត្តរតនគិរី​៖ បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​មនុស្ស​ស្លាប់​នៅ​ស្រុក​អូ​រយ៉ា​ដាវ​។​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃទី​០៣​ខែមេសា​ឆ្នាំ​២០១៦​លើផ្លូវ​ជាតិ​លេខ​៧៨A​ត្រង់ចំណុច​និយាម​កាម​៥០១៨៤.១២៥៦៩​ស្ថិតក្នុង​ភូមិ​កា​តែ​ឃំ​ុ​លំ​ជ័រ​ស្រុក​អូ​រយ៉ា​ដាវ​ខេត្តរតនគិរី​។​​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អូយ៉ាដាវ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​សុច បាន​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជនជាតិខ្មែរ​មុខរប​ធ្វើ​ចំការ​(​ស្លាប់​)​រស់នៅ​ភូមិ​ព្រិល​ឃំ​ុ​បរខាំ​ស្រុក​អូរ​យ៉ា​ដាវ​ខេត្តរតនគិរី ជិះ​ម៉ូតូ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ម៉ា​កវេ​វ​ពណ៍​ខ្មៅ​លាយ​ខៀវ​ពាក់​ស្លាក​លេខ​១A៣១៧៧​។​photo_2016-05-03_23-34-27 photo_2016-05-03_23-34-32

​លោក​បាន​បន្តទៀតថា រថយន្ត​បង្ករ​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ស្របគ្នា​បើក​រត់គេចខ្លួន​បាត់ស្រមោល​ឈឹង​តែម្តង​ចំពោះ​ជនរងគ្រោះ​ត្រូវបាន​គេ​សង្ស័យថា​បាន​ទុក​ម៉ូតូ​ចោល​ហើយ​ដើរ​ឆ្លងថ្នល់​ខណៈនោះ​រថ​យន្ត​ក៍បាន​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។​photo_2016-05-03_23-34-38 photo_2016-05-03_23-34-21

​បច្ចុប្បន្ន​សាកសព​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បានប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែក​ជនបង្ក​ហេតុ​សម​ត្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ផងដែរ​៕ ដោយ យក្ស ឡោម​