ជិះ​ម៉ូតូ​ពេលយប់​ត្រូវ​រថយន្តបុក​ស្លាប់​លើផ្លូវ​ជាតិ​លេខ​៤

0

 

កំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវបាន​រថយន្ត​ហ៊ីយ៉ាន់ដាយ​បុក​ស្លាប់​លើផ្លូវ​ជាតិ​លេខ​៤ កាលពី​វេលា​ម៉ោង​១ និង ២៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី ០៣ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​លើផ្លូវ​ជាតិ​លេខ​4 គីឡូម៉ែត្រ​លេខ ៣៤-៣៥ ត្រង់ ចំណុច​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​សមត្ថកិច្ច​បាន​ប្រាប់ថា រថយន្ត​បង្ករ​ម៉ាក​ហ៊ីយ៉ាន់ដាយ ព​ណ៍សរ ពាក់​ផ្លាកលេខ ព្រះសីហនុ 3A.1948 អ្នកបើកបរ មិន​ស្គាល់ឈ្មោះ​និង​ទីលំនៅ បាន​ចុះ​រត់​គេចខ្លួនបាត់ ធ្វើដំណើរ​មកពី​កើត​ទៅ​លិច មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ ០១​គ្រឿង​ម៉ាក​ហុងដា C125 ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ ព្រះសីហនុ 1B.4210 អ្នកបើកបរ មិន​ស្គាល់ ឈ្មោះ​និង​ទីលំនៅ បានធ្វើ​ដំណើរ បញ្ច្រាសទិស​គ្នា​បាន​បុក​ពេញទំហឹង បណ្តាលអោយ​អ្ន​បើក​ម៉ូតូ​ស្លាប់ នៅ​កន្លែងកើតហេតុ ។ ប្រភព​បន្តថា ចំពោះ​សាកសព​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ដឹក យកទៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ដើម្បី​ស្វែងរក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។​
ចំពោះ​វត្ថុតាង​រក្សាទុក​ទាំងពី​រគ្រឿង រក្សា​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ដើម្បី​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​៕photo_2016-05-03_23-35-28 photo_2016-05-03_23-35-20 photo_2016-05-03_23-35-25