ភ្នំពេញ៖នារី២នាក់ ត្រូវបានជនសង្ស័យប្រដាប់អាវុធ២នាក់បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូស្តុបពី បានសម្រេចរួចជិះគេចខ្លួនបាត់ ស្រមោល ខណះដែលពួកគាត់ចេញពីខួបកំណើតមិត្តភក្ត្រនៅកោះពេជ្រ ហើយបំណងត្រឡប់ទៅផ្ទះ។ ហេតុការណ៍ប្លន់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៤០នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ឋនះ ភីធីធី ក្បែរខ្លោងចូលវត្តនាគវ័ន តាមបណ្តោយផ្លូវសហព័ន្ឋរ៉ុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
នារីរងគ្រោះទាំង២នាក់បានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុរូបគេទាំង២នាក់បាននាំគ្នាទៅខួបកំណើតមិត្តភក្ត្រនៅកោះពេជ្រ ហើយនៅវេលាម៉ោងកើតហេតុបានចេញមកវិញបំណងត្រឡប់ទៅផ្ទះនៅម្តុំពោធិ៍ចិនតុង ដោយជិះម៉ូតូម៉ាកស្តុបពីពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1DQ-0279 តាមបណ្តោយផ្លូវសហព័ន្ឋរ៉ុស្សី ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ MSX មិនចាំស្លាកលេខ ជិះមកក្បែរដោយបានដកកាំភ្លើងខ្លីចេញពីចង្កេះអាមេភ្ជង់គំរាមបាញ់។ ពេលឃើញដូច្នេះរូបគេទាំង២នាក់មានការភ័យតក់ស្លុតជាខ្លាំង ដោយឈប់និងផ្តួលម៉ូតូចោលរត់យករួចខ្លួន ហើយក្រុមជនសង្ស័យបានលើកម៉ូតូយកទៅបាត់តែម្តង។
ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចដឹកទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលស្រះចកដើម្បីកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យមកដាក់ទោសទៅតាមផ្លូវច្បាប់៕ជីម ភារ៉ា