ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរបន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកនិងគូទរថយន្តទេសចរណ៍ដែលគេឈប់ដាក់ភ្ញៀវ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩.៣០នាទីយប់ថ្ងៃទី៣ខែមេសាឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិកន្ទោគជើង សង្កាត់កន្ទោគខណ្ឌពោធិសែនជ័យ ។ជនរងគ្រោះឈ្មោះ សាក់ ភារម្យ ភេទប្រុសអាយុ ២៤ឆ្នាំ មុខរបរអ្នកលក់ដូរ មានទីលំនៅសង្កាត់ក្រាំងធ្នង់ និងមានស្រុកកំណើត ភូមិឈើទាល ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជិះម៉ូតូម៉ាក Click ពណ៍សពាក់ស្លាកលេខ ភ្នំពេញ 1AI-5080 ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Hyundai ពណ៍ស ជាប្រភេទរថយន្តទេសចរណ៍ ២៥ កៅអីបើកតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទឹសដៅពីលិចទៅកើតដោយល្បឿនយឺតៗ ព្រោះរថយន្តនោះខូចប៉ុង ពេលមកដល់កន្លែងកើតហេតុរថយន្តក៏ឈប់ហើយឃើញមានមនុស្សប្រុសស្រី២នាក់ចុះពីលើរថយន្ត ស្រាប់តែលឺសូរសំលេងផាំងលាន់ដូចរន្ទះ ហើយក៏ឃើញជនរងគ្រោះដេកប្រកាច់ស្រែកថ្នូរបែកក្បាលហូរឈាមតែម្តងទៅ ។ បើតាមមិត្តភក្រ័ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានប្រាប់ថាទៅទិញអំបិល ក៏ស្រាប់តែជួបគ្រោះថ្នាក់បែបនេះទៅ ។ មូលហេតុដែលបណ្តាលអោយមានគ្រោះថ្នាក់ចរាចរនេះកឺបណ្តាលមកពីរថយន្តក្រុងឈប់លយមកពាក់កណ្តាលផ្លូវ ហើយផ្លូវម្តុំនោះងងឹតគាប់ជូនជនរងគ្រោះជិះម៉ូតូលឿនខ្វះការប្រុងប្រយត្ន័ផង ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅក្លីនិចឯកជន ចំណែកម៉ូតូនិងរថយន្តត្រូវបានសម្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌពោសែនជ័យដើម្បីរងចាំការដោះស្រាតនៅពេលក្រោយ ៕ជីម ភារ៉ា