ទំនងជា​ស្រវឹងស្រា​បើករថយន្ត​ហាយ​លែ​ន​ឌ័​របុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១០​ផ្ទាំង​

0


​ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​១០​ផ្ទាំង បាន​បាក់​រ៉ា​យ​ប៉ាយ​ពេញ​ផ្លូវ ដោយសារតែ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​រេ​ចង្កូត​បុក​រះ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១​នឹង​៣០ នាទី​យប់​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្សី ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត ហាយ​ឡែ​ន​ឌ័​រ ពណ៍​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-6326 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្សី ទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេលមកដល់​ចំណុច​កើ​តេ​ហ​តុ បាន​រេ​ចង្កូត​បុ​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១០​ផ្ទាំង ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ។ បន្ទាប់ពី​បង្កហេតុ​អ្នកបើករថយន្ត​បង្ក​បានគេច​ខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​តែ​រថយន្ត​នៅនឹងកន្លែង​កើតហេតុ ហើយ​ហេតុការណ៍​នេះ​ក៏​មិន​បង្ក​ឱ្យ​ន​ណារ​ម្នាក់​រងរបួស​នោះទេ ។ ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕​ជី​ម ភា​រ៉ា​