​បើកឡាន​ចុះទូក​ដរ ច្រឡំ​ជាន់​ហ្គែ​ធ្លាក់​ទឹកទន្លេ សង្ស័យ​ស្លាប់​៧​នាក់ ក្នុងនោះ​មាន​ក្មេង​៥​នាក់​

0

 

(​កណ្ដាល​)៖ មនុស្ស ៧​នាក់ សង្ស័យ​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​បើករថយន្ត Lexus ចុះ​ទូកដរ បែរជា​ច្រឡំ​ជាន់​ហ្គែ ធ្លាក់ចូល​ទន្លេបាសាក់ ស្ថិតនៅ​កំពង់ចម្លង​ព្រែក​អុងប៉ាង ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល នៅមុននេះ​បន្តិច​។​​សមត្ថកិច្ច​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​ប្រមាណ ៨៖៣៥​នាទី​យប់​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៦​នេះ មាន​រថយន្ត​លុ​ច្ស​ស៊ី​ស RX-300 មួយគ្រឿង បាន​បើក​ចុះទូក​ចម្លង​ព្រែក​អុងប៉ាង តែ​ពេល​កំពុង​បើករថយន្ត​ចុះទូក​ចម្លង បាន​ច្រឡំ​ជាន់​ហ្គា បណ្តាល​ឲ្យ​រថយន្ត​ស្ទុះ​ធ្លាក់ទឹក​តែម្តង​។photo_2016-05-04_12-01-37

​បើតាម​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា នៅក្នុង​រថយន្ត​នោះ​មាន​ក្មេង ៥​នាក់​។ សមត្ថកិច្ច​បាន​អះអាង​ចុងក្រោយ​ថា អ្នកដំណើរ​នៅក្នុង​រថយន្ត​ទាំង​ក្មេង​ចាស់​សរុប ៧​នាក់ បាន​ស្លាប់បាត់​បង់ជីវិត​ទាំងអស់​។​

​អ្នកស្លាប់​នោះ​មាន​មនុស្ស​ធំ​ប្រុស​ម្នាក់ ស្រី​ម្នាក់ និង​ក្មេងប្រុស​២​នាក់ ស្រី​៣​នាក់​។ រថយន្ត​នោះ​ពាក់​ស្លាក​លេខ 2F-9169 ពណ៌​ស ជា​អ្នករស់នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​៕

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ទាំងនេះ​ទើបតែ​ត្រឡប់​មកពី​ឆេង​ម៉េង ស្រាប់តែ​ជួប​ហេតុការណ៍​ដ៏​អាក្រក់​បែបនេះ​តែម្តងទៅ​៕