ប្រជា​ពល​រដ្ន​នៅ​ក្រុង​បាវិត​បាន​លើកទ្បើង​ថា​ផ្សា​រាល​ត្រី​និង​បេន​រថយន្ត​វិនិយោគ​រាប់​ឆ្នាំនេះ​គឺ​គ្មាន​របៀបរៀបរយ​នោះទេ​ចោល​សំរាម​តាម​ចិ​ញ្ញើ​ម​ផ្លូវ​ប៉ះពាល់​ដល់​សុខភាព​អ្នកទេសចរ​

0

​លោក​ឧ​កញ្ញា​លី​ប៉ោ​យូ​ម្ចាស់​ផ្សារ​រាល​ត្រី​និង​បេន​ទ្បាន​ក្រុង​បាវិត​ចោល​សំរាម​លើ​ចិញ្ចើមផ្លូវ​ក្បែ​ច្រកទ្វារ​អន្តរជាតិ​បាវិត​បង្អួត​ភ្ញៀវ​ទេសចរណ៍​៖​នុត​នាង​៖​មហាជន​បានធ្វើ​រិះគន់​ចំៗ​ទៅ​ម្ចាស់​ផ្សារ​រាល​ត្រី​និង​បេន​រថយន្ត​នៅ​ក្រុង​បាវិត​ជាពិសេស​អាជ្ញាធរ​បា​នប​ណ្តោ​យ​អោយ​លោក​ឧក​ញ្ញាដ៍​ល្បីឈ្មោះ​លី​ប៉ោ​យូ​បាន​វិនិយោគ​ផ្សារ​នេះ​ថា​បាន​ចោល​សំរាម​ពាសវាល​ពាសកាល​ធុំក្លិន​អា​សោធ​តាម​ចិញ្ចើមផ្លូវ​ទុក​ប​ង្អូ​ត​ភ្ញៀវ​ទេសចរណ៍​ដែល​ឆ្លងកាត់​ក្រុង​បាវិត​។​អ្នកទេសចរ​និង​ប្រជា​ពល​រដ្ន​នៅ​ក្រុង​បាវិត​បាន​លើកទ្បើង​ថា​ផ្សា​រាល​ត្រី​និង​បេន​រថយន្ត​វិនិយោគ​រាប់​ឆ្នាំនេះ​គឺ​គ្មាន​របៀបរៀបរយ​នោះទេ​ចោល​សំរាម​តាម​ចិ​ញ្ញើ​ម​ផ្លូវ​ប៉ះពាល់​ដល់​សុខភាព​អ្នកទេសចរ​និង​អ្នកលក់ដូរ​នៅ​ផ្សារ​នេះ​។​បើតាម​អ្នកធ្វើ​អនាម័យ​បាន​ប្រាប់អោយដឹង​ថា​សំរាម​នេះ​ដឹក​មកពី​តាម​តូប​និង​ផ្ទះ​ក្នុង​ផ្សារ​រាល​ត្រី​ហើយ​នៅពេល​ព្រឹក​ប្រមូល​រហូតដល់​ម៉ោង​11​ទៅ​ម៉ោង​12​ថ្ងៃត្រង់​ទើប​រថយន្ត​ដឹក​សំរាម​ចេញមក​យក​ប៉ុន្តែ​ដឹក​តែមួយ​ជើងទេ​មិន​អស់​ទុក​ដល់​ស្អែក​បន្តទៀត​ទើប​មក​យក​។​លោក​សេង សីលា​អភិបាលក្រុង​បាន​មាន​ប្រសា​ស​ន៏​ប្រាប់​អ្នក​សារ​ព​ត័​មាន​ថា ក្រុមហ៊ុន​វិនិយោគ​ផ្សារ​រ​រាត្រី​នេះ​ជា​របស់លោក​ឧកញ៉ា លី​ប៉ា​យូរ​ជា​អ្នកដេញថ្លៃ​បានជា​មួយ​ក្ររ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ហើយ​ខេត្ត​ជា​អ្នកគ្រប់គ្រង​។photo_2016-05-04_12-02-32 photo_2016-05-04_12-02-37​ហើយ​កន្លងមក​អ្នក​វិ​និ​យោ​តែង​មិន​គោរព​អាជ្ញាធរ​ដែនដី​នោះទេ​ដោយសារតែ​គេ​មានអំណាច​តែង​បង្កប​ញ្ហ​ជា​ញឹកញាប់​ជា​ប្រជាពលរដ្ឋ​និង​អ្នករត់​តាក់ស៊ី ជាពិសេស​ជាមួយ​អាជ្ញាធរ​។​កន្លងមក​ក្រសួង​និង​ខេត្ត​ក្រុង​បាន​ហៅ​ក្រុមហ៊ុន​វិនិយោគ​មក​ធ្វើ​ការណែនាំ​និង​ដោះស្រាយ​ប៉ុន្តែ​ពេល​ត្រឡប់​ទៅវិញ​គឺ​ក្រុមហ៊ុន​មិនបាន​គោរព​តាម​កិច្ចសន្យា​នោះឡើយ​។​ចំណែក​សាលាក្រុង​គ្មាន​សិទ្ធ​ទៅ​ណែនាំ​រឺ​ហៅ​លោក​ប្រធាន​ក្រុមហ៊ុន​វិនិយោគ​នោះមក​ធ្វើការ​ណែនាំ​បានឡើយ​ព្រោះ​ខេត្ត​ក្រសួង​ជា​អ្នកគ្រប់គ្រង​។​ជាក់ស្តែង​កន្លងមក​ក្រុមហ៊ុន​វិនិយោគ​បានអោយ​អ្នកធ្វើ​អនាម័យ​យក​សំរាម​ភក់​ស្អុយ​យកទៅ​ចោល​ខាងជើង​របង​ច្រកទ្វា​អន្តរជាតិ​បណ្តាលអោយ​ធុំក្លិន​ស្អុយ​ដល់​ភ្ញៀវ​ឆ្លងកាត់​ច្រកទ្វា​អន្តរជាតិ​បា​វិ​។​លោក​លឹម សៀង​ហេង​ប្រធាន​ស្នាក់ការ​បាន​បញ្ជា​កំលាំង​សម្ថ​កិច្ច​ធ្វើការ​ហាមឃាត់​មិនអោយ​ចាក់សំរាម​ជាដាច់ខាត​។​បន្ទាប់ពី​មានការ​ហាម​មិនអោយ​ចាក់​នៅ​ទីកន្លែង​ខាងលើ​បែ​ជា​លោកអ្នក​វិនិយោគ​យក​សំរាម​ស្អុយ​មកចាក់​ក្នុង​ផ្សារ​ជិត​ចំណតរថយន្ត​និង​កន្លែង​ភ្ញៀ​ង​អង្គុយ​ទៅវិញ​។​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ​ណ៏​ហួសចិត្ត​និង​លោក​ប្រធាន​ផ្សារ​រាត្រី​ពិតជា​មនុស្ស​គ្មាន​គិត​អំពី​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជ្ញាធរ​ដែនដី​អាង​ខ្លួន​អ្នកមាន​អ្នកមានអំណាច​ជា​ឧ​កញ្ញា​បង្ក​ព្យុះភ្លៀង​ដើម្បី​ប្រយោជន៍​របស់​និង​បក្សពួក​។​ពាក់​និង​ករណី​ខាងលើនេះ​ភ្នាក់ងារ​យើង​មិនទាន់​អាច​រក​កា​បំភ្លឺ​ពី​លោក​ឧ​កញ្ញា​លី​ប៉ោ​យូ​បានទេ​នៅ​ថ្ងៃទី​៤​មេសា​នេះ​៕