បន្ទាយមានជ័យ:បន្ទាប់ពីមានព័តមានចុះជាបន្តបន្ទាប់ ករណីចាក់ដីលុបផ្លូវទឹកចំនុចស្ពានទី១ ស្ថិតក្នុងភូមិ១សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកន្លងមក អាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជារបន្ទាន់អោយក្រុមការងារ យកគ្រឿងចក្រកាយផ្លូវទឹកពង្រើកបើកផ្លូវទឹក បញ្ជៀសការការកកជនលិចនៅរដូវវស្សា។
គ្រឿងចក្របានចុះកាយដីល្បាប់និង ដីដែលចាក់ហៀចូលក្នុងផ្លូវទឹកកាលថ្ងៃទី ៤ខែមេសាឆ្នាំ២០១៦ ដែលប្រើប្រាស់អេស្កាវ័រទើ១គ្រឿង និងរថយន្តដឹកដី៣-៤គ្រឿង ដឹកដីល្បាប់ចេញ។
បញ្ជាក់ថា: ក្នុងខ្លឹមសារក្នុងសារព័តជាតិ និងប្រភពពីហ្វេសបុកដែលបានចុះពីពេលថ្មីៗនេះ បានបញ្ជាក់ថា: មានករណីចាក់ដីលុបផ្លូវទឹក នៅចំណុចស្ពានទី១ក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការបើកភ្លើងខៀវពីមន្ត្រីនិងអ្នកមានអំណាច អោយមានការចាក់ដីបិតផ្លូវទឹក ត្រង់ចំនុចខាងលើ រំលោភចំណីផ្លូវធ្វើជាកម្មសិទ្ធ ហើយសំណូមអោយអាជ្ញាធរខេត្ត និងមន្ត្រីជំនាញជួយអត្តរាគមន៍៕ដោយ:ឃិន គន្ធា