​ក្មេងប្រុស​ស្រី​ចំនួន​៣​នាក់​ពុល​មី​កញ្ចប់​តូច

0

.​សៀមរាប​៖​ថ្ងែ​ទី​០៣​មេសារ​ឆ្នាំ​២០១៦​វេលា​ម៉ោង​៨​នឹង​៣០​នាទី​ព្រឹក​មាន​ក្មេងប្រុស​ស្រី​ចំនួន​៣​នាក់​នៅផ្ទះ​ជិតគ្នា បាននាំគ្នា​ទៅ​ទិញ​មី​កញ្ចប់​តូច​ពី​ផ្ទះ​អ្នកលក់​ឈ្មោះ​ឡោ លាវ​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​នៅក្នុង​ភូមិ​ក្រាំង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​ចំនួន​៧​កញ្ចប់​យកមកចែក​គ្នា​ញាំ​ពុល​ក្អួត​ពេញ​ផ្ទះ​ធ្វើ​ឲ្យ​ឪពុកម្តាយ​ភ័យ​ឆោឡោ​ទូរស័ព្ទ​ហៅ​ប៉ូ​លិ​ស្ត​ប៉ុស្តិ​ខ្វាវ​ឲ្យ​មកជួយ​ត្រួតពិនិត្យ​។ .​ក្មេង​ទាំង​៣​នាក់​ដែល​កំពុង​រងគ្រោះ​មានឈ្មោះ​ដូចខាងក្រោម​។ ១.​ឈ្មោះ ហ៊ីម សុ​ឃី ភេទ​ស្រី​អាយុ​៨​ឆ្នាំ​, ២.​ហ៊ីម ឃន់​ភេទ​ប្រុស​អាយុ​៣​ឆ្នាំ​។ ឪពុក​ឈ្មោះ​តុ ហ៊ីម​អាយុ​៣៦​ឆ្នាំ និង​ម្តាយ​ឈ្មោះ​វង្ស ម៉ៅ​អាយុ​៣២​ឆ្នាំ​។ ក្មេងរងគ្រោះ​ម្នាក់ទៀត​មានឈ្មោះ វី​ពិ​សិទ្ធ​ភេទ​ប្រុស​អាយុ​១​ឆ្នាំ ។ ឪពុក​ឈ្មោះ​វង្ស វី​និង​ម្តាយ​ឈ្មោះ​ទៀប សាម៉ុន មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ លោក​វង្ស វី​ដែល​ត្រូវជា​ឪពុក​ក្មេងរងគ្រោះ​ខាងលើ​បាន​ឲ្យ​អ្នក​ពត៌មាន​យើង​ដឹងថា​៖​លោក​មកពី​យក​គោ​ទៅ​ប្រលែង​ឲ្យ​ស៊ី​ស្មៅ​ក្រៅ​ភូមិ​មកដល់​ផ្ទះ​វិញ​ស្រាប់តែ​ឃើញ​កូន​ដេក​លើ​គ្រែ​រមៀល​ខ្លួន​ទៅវិញទៅមក​ស្រាប់តែ​ក្អួតចង្អោ​យ៉ាងខ្លាំង​ចេញមក​សុទ្ធតែ​មី​ក៏​ស្រែកហៅ​អ្នកជិតខាង​ឲ្យ​មកជួយ​មើល ពេលនោះ​អ្នកជិតខាង​ក៏រ​ត់រក​ក្រូចឆ្មា ស្កសរ​ច្របាច់​លាយ​ជាមួយ​ទឹក​ឲ្យ​ក្មេង​ផឹក​ដើម្បី​បន្សាប​ជាតិពុល​។ ពេល​ជាមួយគ្នា​នោះ​លោក​ក៏បាន​សួរ​ទៅ​កូនស្រី​ឈ្មោះ​ហ៊ីម សុ​ឃី​ដែល​ធំជាងគេ​ថា​កូន​ឯង​ទិញ​មី​ប៉ុន្មាន​កញ្ចប់​កូន​ឆ្លើយថា​ទិញ​៧​កញ្ចប់​យកមកចែក​គ្នា​ហូប​ពេ ល​នោះ​លោក​ក៏បាន​ដើរ​ប្រ​មោ​ល​កញ្ចប់​មីគ្រប់​៧​កញ្ចប់​ម៉ែន​។ .​លោក​ឡោ លាវ​ម្ចាស់​លក់​មី​កញ្ចប់​តូច​បាន​ប្រាប់​អ្នក់​សារពត៌មាន​យើង​ថា​៖ លោក​បាន​លក់​មី​កញ្ចប់​តូច​ទៅ​ឲ្យ​ក្មេង​ទាំង​៣​នាក់​ពិតមែន តែ​មី​កញ្ចប់​តូច​នេះ​លោក​បាន​លើក​ពី​ផ្សារ​ខ្វាវ ផ្ទះ​យីហោ​អ៊ុ​វណ្នា​photo_2016-05-05_06-21-40 photo_2016-05-05_06-21-37 photo_2016-05-05_06-21-34 photo_2016-05-05_06-21-30