(ភ្នំពេញ)៖ កម្មករលាងរថយន្ត នៅកន្លែងលាងមានឈ្មោះ «ស្អាតពេញចិត្ត» ស្ថិតតាមផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ខណៈបើករថយន្តរបស់ភ្ញៀវចេញពីលាង ហើយយកទៅជូត ស្រាប់តែជ្រុលហ្គែរទៅបុក ជនរងគ្រោះ៣នាក់ ប្តី-ប្រពន្ធ និងកូន ពេលកំពុងជិះម៉ូតូ នៅតាមផ្លូវ បណ្តាលឲ្យស្ត្រីជាប្រពន្ធបាក់ជើង ហើយឪពុក កូន រងរបួសធ្ងន់។ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ ហើយកម្មករត្រូវបានកម្លាំងនគរបាលចាប់ខ្លួនផងដែរ ។ ជនរងគ្រោះជាស្ត្រី ជាមន្ត្រីនគរបាលចរាចររាជធានីភ្នំពេញផងដែរ។ក្នុងគ្រោះថ្នាក់ចរាចរនេះរវាងរថយន្ត HighLander ពណ៌ស ស្លាកលេខភ្នំពេញ២AF-១៥១៧ និងម៉ូតូឌ្រីមសង់ សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ១CZ-៦៦៣៣។កម្មករលាងរថយន្តខាងលើនេះមាន ឈ្មោះ ភិន ស្រស់ អាយុ២២ឆ្នាំ មានទីលំនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕