​អភិបាលខេត្ត​កំពង់ឆ្នាំង​ជួប​សំណេះសំណាល​និង​ចែក​អំណោយ​ជូន​និវត្តជន​ជាង​៦០០​នាក់​

0

​ខេត្តកំពង់ឆ្នាំង​៖ «​មន្ត្រីរាជការ​បាត់បង់​សមត្ថភាព​ពលកម្ម និវត្តជន កុមារកំព្រា​ក្នុង​ខេត្ត ត្រូវបាន​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ជាប្រចាំ មិនដែល​បោះបង់ចោល​ម្តងណា​ឡើយ​»​ឯកឧត្តម ឈួ​រ ច័ន្ទ ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ពិធី​សំណេះ សំ​ណា​ល និង​ចែក​អំណោយ​ជូន​និវត្តជន ជន​បាត់បង់​សម្បទា​វិ​ជ្ញា​ជីវៈ ជា​អតីត​មន្ត្រីរាជការ​ស៊ីវិល ជាង​៦០០​នាក់ មកពី​តាម​សង្កាត់​ទាំង​៤​នៅក្នុង​ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦​ក្នុង​សាលាខេត្ត​កំពង់ឆ្នាំង​។​
​ ​ឯកឧត្តម​បាន​បន្តថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ តែងតែ​ខិតខំ​យកចិត្តទុកដាក់​សម្រប​សម្រួល​ជា​បន្តបន្ទាប់​ចំពោះ​ប្រាក់​បៀរ​វត្ស​ប្រចាំខែ​របស់​មន្ត្រីរាជការ​ស៊ីវិល យោធា នគរបាល និង​ប្រាក់​របប​គោលនយោបាយ​របស់​អតីតយុទ្ធជន និង​អតីត​មន្ត្រីរាជការ​ស៊ីវិល​ស្របតាម​ស្ថានភាព​រីកចំរើន​នៃ​សេដ្ឋកិច្ចជាតិ​។ ចាប់ពី​ឆ្នាំ​២០០២​មក រាជ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​តំឡើង​តម្លៃ​ឯក​តាស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន​ជា​បន្តបន្ទាប់ សម្រាប់​មន្ត្រីរាជការ​ស៊ីវិល យោធា នគរបាល និវត្តជន និង​ជន​បាត់បង់​សម្បទា​គ្រប់ៗ​គ្នា​ផងដែរ​។​__2 __3 __1
​ ​ជាក់ស្តែង​នៅថ្ងៃនេះ​ក្មួយៗ បងប្អូន​ពូ​មីង ជា​កុមារកំព្រា និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ​ជា​អតីត​មន្ត្រីរាជការ​ស៊ីវិល​ជាង​៦០០​នាក់ ត្រូវ​បានទទួល​អំណោយ​ជា​អង្ករ និង​ថវិកា ដែល​សកម្មភាព​នេះ​បានបញ្ជាក់​ពី​ការយកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ចំពោះ​បងប្អូន​។ ក្នុងឱកាស​នោះដែរ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរ​សុខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់​កុមា​កំព្រា​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្ត​អោយ​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ និង​ជា​ធនធានមនុស្ស​ដែល​សង្គម​ត្រូវការ​។ ដោយឡែក​បងប្អូន​ពូ​មីង​ជា​និវត្តជន និង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ​វិញ ត្រូវខិតខំ​ថែរក្សា​សុខភាព​អោយបាន​ល្អ ហើយ​ត្រូវ​ដាស់តឿន​កូនៗ​អោយ​ខំរៀន​សូត្រ​យកចំណេះ​វិជ្ជា ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែងស៊ីសង អំពើ​ហឹ​ង្សា បទល្មើស និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​ខ្ជាប់ខ្ជួន​។​
​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​អោយដឹងថា​៖ មន្ទីរ​ស​.​អ​.​យ គឺជា​សេនាធិការ​អោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា និង​សាលាខេត្ត​កំពង់ឆ្នាំង​ក្នុងការ​គ្រប់គ្រង ដឹកនាំ និង​អនុវត្ត​លើ​វិស័យ​ធំៗ​ចំនួន​៣ គឺ​វិស័យ​សង្គមកិច្ច វិស័យ​អតីតយុទ្ធជន និង​វិស័យ​យុវ​និតិ​សម្បទា​។ វិស័យ​ទាំង​៣​នេះ​មាន​តួនាទី​សំខាន់​ណាស់​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល សំដៅ​បង្កើត​នូវ​សេវាសាធារណៈ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ក្នុងសង្គម និង​បង្កើត​នូវ​ប្រព័ន្ធ​សុវត្ថិភាព​សង្គម​របស់​មន្ត្រីរាជការ​ស៊ីវិល អតីតយុទ្ធជន និង​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​ខេត្ត​៕