​នាយ​នគរបាល​ជាន់ខ្ពស់ ផ្ញើ​សារ​អប់រំ​ឲ្យ​មន្ត្រី​នគរបាលជាតិ បន្ត​ការពង្រឹង​វិន័យ អនុវត្តន៍​ភារកិច្ច​បំរើប្រជាជន ឲ្យ​មាន​ប្រសិទ្ធិភាព​

0

​សៀមរាប​: មន្ត្រី​នគរបាលជាតិ​ចំនួន​៤៦​នាក់ ត្រូវបាន​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ នៅក្នុង​ឱកាស​បិទ​សន្និបាត​បូក​លទ្ធផល​ប្រតិបត្តិ​ការថែរក្សា​សន្តិសុខ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ! នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ផ្ញើ​សារ​ឲ្យ​មន្ត្រី​នគរបាលជាតិ បន្ត​ការពង្រឹង​វិន័យ អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ និង ស្មោះត្រង់​បំរើ​ប្រជាពលរដ្ឋ ។​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​ផ្តាំផ្ញើ​ថា ៖ មន្ត្រី​នគរបាលជាតិ​ទាំងអស់ ដែល​កំពុងស្ថិត​ក្នុងតួនាទី បើទោះជា​ស្ថិត​ក្នុងឋានៈ​មុខតំណែង​ខ្ពស់​ទាប​យ៉ាងណាក៏ដោយ គឺ​បាន​នឹង​កំពុង​ទទួល​ប្រាក់បៀវត្សរ៍​ពី​រាជរដ្ឋាភិបាល ហើយ​ប្រាក់បៀវត្ស​ទាំងនោះ គឺ​បានមកពី​ការបង់ពន្ធ​របស់​ប្រជាពលរដ្ឋ ។ ដូច្នេះ គឺ​មិន​ត្រឹមតែ​មន្ត្រី​នគរបាលជាតិ​នោះទេ ដែល​ត្រូវបំពេញ​ភារកិច្ច​បំរើ​រាស្ត្រ បំរើ​ជាតិ គឺ​មន្ត្រី​-​បុគ្គលិករាជការ​ទាំង​អស់​ត្រូវតែមាន​កាតព្វកិច្ច​បំរើ​រាស្ត្រ​ដោយស្មោះ​ត្រង់ ។02(1)
លោក បាន​បន្តថា ៖ ដើម្បី​អនុវត្តន៍​បាន​យ៉ាង​ដូច្នេះ​ប្រកបដោយ​គុណភាព​កាន់តែ​ល្អប្រសើរ​ឡើង ដោយឡែក​ក្នុង​ជួរ​កងកម្លាំង​នគរបាលជាតិ ត្រូវមាន​វិន័យ ក្រមសីលធម៌​វិជ្ជាជីវៈ ហើយ​ខិតខំ​បំរើ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ។ ជាមួយគ្នានេះដែរ ដើម្បី​ប្រសិទ្ធិភាព​ការងារ​នោះ ! ការលើកសរសើរ តម្លើង​ឋានន្តរសក្តិ ដោយ​ផ្អែកលើ​គុណសម្បត្តិ​និង​អតីតភាព​ការងារ គឺជា​ប្រការ​ចាំបាច់​ដែល​មិនអាច​មើលរំលង​បាន​នោះឡើយ ។ លោក បាន​សង្កត់ធ្ងន់ថា ៖ នៅតាម​បណ្តា​ខេត្ត លោកស្នងការ​គឺជា​សេនាធិការ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ ត្រូវ​មើល​ឲ្យ​បាន​ឆ្ងាយ នឹងត្រូវ​ផ្តល់​ភាពយុត្តិធម៌​សម្រាប់​មន្ត្រី​នគរបាលជាតិ​ដែលមាន​អតីតភាព​ការងារ និង​មានគុណ​សម្បត្តិ​ការងារ​ល្អប្រសើរ យើង​មិន​គប្បី​ទេ ដែល​ទុក​ឲ្យ​មន្ត្រី​ល្អៗ មាន​អារម្មណ៍​ថា គេ​មិន​ត្រូវការ​គុណភាព​ការងារ​របស់ខ្លួន​នោះ ។ លោក បញ្ជាក់ថា ៖ ការកសាង​ធនធានមនុស្ស វា​មិនមែនជា​កិច្ចការ​សាមញ្ញ​ពេក​ទេ នោះឡើយ ។​03 01(1)
បើទោះជា​មានការ​ក្រើនរំលឹក​យ៉ាង​ដូច្នេះ​ក្តី នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​ថ្លែង​នូវ​ការកោតសរសើរ ជូន​ចំពោះ​លោកស្នងការ​នគរបាល​នៃ​បណ្តា​ខេត្ត​ទូទាំង​ភូមិភាគ​ទី​៤ និង​ទី​៥ ដែល​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ ( ២០១៤-២០១៥ )​បាន​បំពេញ​តួនាទី អនុវត្ត​ភារកិច្ច​បានល្អ​ក្នុងការ​ស្រាវជ្រាវ​រកឃើញ​មន្ត្រី​នគរបាលជាតិ​ដែលមាន​គុណភាព​ក្នុង​អតីតភាព​ការងារ ប្រមាណ​ជាង​១​ម៉ឺន​នាក់ នឹង​បាន​បំពាក់​ឋានន្តរសក្តិ ស្របតាម​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​កម្ពុជា ៕​ដោយ​គឿន​វេត​