តាកែវ ÷ ហេតុការណ៍គ្រោះថ្នាក់ចរាចររវាងរថយន្តបុកម៉ូតូបណ្តាលលឲ្យអ្នកបើកម៉ូតូនិងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ទាំងពីរ ចំណែងអ្នកបើកបររថយន្តមិនព្រមនៅដោះស្រាយបែជាដាក់មេប្រ៉ូចបាត់ស្រមោល។ករណីរថយន្តប៉ុកម៉ូតូនេះកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី០១ខែមេសាឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ០២ ចំណុចភូមិពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវដែលបង្ករឡើងដោយរថន្តម៉ាកកាមេរីហាយប្រ៊ីត ពណ៌ទឹកមាស ពាក់ស្លាកលេខក្លែងក្លាយលេខ ភ្នំពេញ 2L 8892 បើកបរដោយលោកនាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិភ្នំដឹនម្នាក់ឈ្មោះប៊ុន ចន្ថា អាយុ ៤៨ ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
ចំណែកជនរងគ្រោះជិះម៉ូតូម៉ាក PCX ពាក់ស្លាកលេខ តាកែវ 1G 4694 អ្នកបើកបរមានឈ្មោះប្រាក់ សុខុម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ចំណែកអ្នករួមដំណើរជាមួយឈ្មោះនី មានថៃ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ។ ក្រោពេលកើតហេតុជនបង្កដែលជាមន្ត្រីសមត្ថកិច្ចផងនោះមិនព្រមនៅដោះស្រាយជាមួយជនរងគ្រោះបែរជារត់គេចខ្លួនធ្វើឲ្យប្រជាពលរដ្ឋហួសចិត្តយ៉ាងខ្លាំ មិនត្រឹមតែប៉ុណ្ណោះថែមទាំងពាក់ស្លាកលេខរថយន្តក្លែងក្លាយធ្វើចរាចរទៀត។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុកបន្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីរង់ចាំសាមីខ្លួនមកធ្វើការដោះស្រាយ៕