​ប្រតិភូ​ពាណិជ្ជកម្ម​នៃ​ខេត្ត​កា​ណា​ហ្កា​វ៉ា ចូលជួប​សម្តែង​ការគួ​សម​

0

​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃទី​០៣​ខែ មេសា ឆ្នាំ​២០១៦​ចុង​សប្តាហ៍​នេះ ប្រតិភូ​ពាណិជ្ជកម្ម​នៃ​ខេត្ត​កា​ណា​ហ្កា​វ៉ា ប្រទេស ជប៉ុន​ដឹកនាំ​ដោយ​លោក​ហូ​រី​អេ ណូរី​យូគី​តំណាងរាស្ត្រ​ខេត្ត​កា​ណា​ហ្កា​វ៉ា​និង សហការី បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួ​សម​ពិភាក្សា​ជាមួយ​លោក​ប៊ុន ថា​ប្ញ​ទ្ធិ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​រួម​នឹង​អស់លោក​ជានា​យក រដ្ឋបាលខេត្ត ប្រធាន​មន្ទីរ អង្គភាព​ផងដែរ នៅ​សាលប្រជុំ​លេខ​៣ នៃ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​។​
​សូមបញ្ជាក់​ផងដែរ​ថា​ខេត្ត​កា​ណា​ហ្កា​វ៉ា​ប្រទេស​ជប៉ុន ត្រូវបាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ខេត្តសៀមរាប ដោយបាន​ធ្វើ​ការចុះ​អនុស្សរណៈ​យោគយល់​ក្នុង​កិច្ចសហប្រតិបត្តិការ​នឹង​គ្នា កាលពី​ខែ ធ្នូ ឆ្នាំ​២០១៥ ។​
​មានប្រសាសន៍​នោះដែរ​លោក​ហូ​រី​អេ ណូរី​យូគី​ក៏បាន​ធ្វើការ​បញ្ជាក់​ពី​គោលបំណង​ទស្សនកិច្ច​របស់​ប្រតិភូ​ពាណិជ្ជកម្ម​នៃ​ខេត្ត​កា​ណា​ហ្កា​វ៉ា ក្នុង​កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ខេត្ត​ទាំងពីរ​។ ក្នុងនោះ​ឯកឧត្តម​ក៏មាន ចំណាប់អារម្មណ៍ ទៅ បញ្ហា​ថាមពល និង​បរិស្ថាន ដោយ​លោក តែងតែ​ព្យាយាម​ផ្តល់នូវ​យោបល់​ចូលរួម​នូវ​រាល់​សកម្មភាព​ដើម្បី​ស្វែង រក​ដំណោះស្រាយ​ល្អៗ សម្រាប់​ការថែរក្សា​បរិស្ថាន​និង ថាមពល​ដែល​ខេត្ត​កា​ណា​ហ្កា​វ៉ា សហគ្រាស​រោងចក្រ រួម សហ​ការណ៍​និង​ក្រុម​ជំនាញ ដែល​កំពុង​ប្រឹងប្រែង​រួមគ្នា​ក្នុង​គោលដៅ​ដើម្បី​កាត់បន្ថយ ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​ខេត្ត​។ ឯកឧត្តម​បាន​បន្តទៀតថា គោលបំណង​របស់​ប្រតិភូ​មកកាន់​ខេត្ត​សម្ព័ន្ធមេត្រី​ក្នុងការ ចែករំលែក​នូវ​ចំណេះដឹង និង បច្ចេកវិទ្យា ដល់​មន្ត្រី​ខេត្តសៀមរាប ។ លោក​ហូ​រី​អេ ណូរី​យូគី​ក៏បាន​គូសបញ្ជាក់ ផងដែរ​ថា ខេត្ត​កា​ណា​ហ្កា​វ៉ា​បាន​កំពុងតែ​អនុវត្ត​យ៉ាងសកម្ម នូវ​បច្ចេកវិទ្យា​ប​ម្លែ​ង​សំណល់​បំពុលបរិស្ថាន​ផ្សេងៗ ឲ្យ ក្លាយទៅជា​ថាមពល​សម្រាប់​តម្រូវកា​រ​ជួយ​កាត់បន្ថយ​បន្ទុក​បំពុលបរិស្ថាន ។ សូមបញ្ជាក់​ផងដែរ​ថា លោក​ហូ​រី​អេ ណូរី​យូគី​ក៏​ជា​សកម្មជន​ជំនាញ ផ្នែក​តស៊ូ​មតិ និង​មានចំណេះដឹង​ចំណាប់អារម្មណ៍​យ៉ាង​មុះ​មុត ដើម្បី​រក​ដំណោះ ស្រាយ​ល្អៗ សម្រាប់​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ (​ហ្កា​ស​កាបូ​និក​) សម្រាប់​បរិស្ថាន​ល្អ និង ទីក្រុង​ល្អ ។ ឯកឧត្តម​ក៏បាន​លើក​ផងដែរ​ថា ខេត្តសៀមរាប​ជា​ប្រភព​ប្រមូលផ្តុំ​ភ្ញៀវ​ទេសចរណ៍​ដោយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កំណើន ភ្ញៀវ មានការ​កើនឡើង ហើយ​ការ​ប្រឈម​នឹង​បញ្ហា​បរិស្ថាន​ក៏​កាន់​តែមាន​ចំណោទ​ចោត​ឡើង​ផងដែរ​។​លោក​ហូ​រី​អេ ណូរី​យូគី​ក៏បាន​លើក​នូវ​បទ ពិសោធន៍​កន្លងមក ដែល​ឯកឧត្តម​បាន​ជួបប្រទះ​នូវ​ចំណុច​វិជ្ជមាន​និង អវិជ្ជមាន ។ ក្នុងនោះ​ក្រុម​ប្រតិភូ​ក៏មាន​ចំណាប់អារម្មណ៍​ផ្តោត​យ៉ាងសំខាន់​ផងដែរ ទៅលើ​បញ្ហា​ប្រើប្រាស់​ទឹក​ក្រោម​ដី​ក្នុងការ​ចាប់​ដៃគូ​រលើ​ការងារ​បរិស្ថាន​និង​ថាមពល​ផងដែរ ។​ដោយ​ថាមពល​មួយចំនួន​ក៏ត្រូវ​បាន​ទាញយក​ពី​កាកសំណល់​និង​បរិស្ថាន​ធម្មជាតិ ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ធម្មជាតិ​ឡើយ​។​DSC_0059 DSC_0045 DSC_0043
​មានប្រសាសន៍​នោះដែរ​លោក​ប៊ុន ថា​ប្ញ​ទ្ធិ​ក៏បាន​លើក​ផងដែរ ពី​ការព្រួយបារម្ភ​ចំពោះមុខ​នៅពេល កំណើន​ភ្ញៀវ​ទេសចរណ៍​កើន​ខ្ពស់ និង​ប្រឈម​ទៅនឹង​បញ្ហា​បរិស្ថាន​នៅ​ខេត្តសៀមរាប​។ ឯកឧត្តម​ក៏បាន​បន្តទៀត ថា ក្នុង​រយៈពេល​កន្លងមក​ប្រជាជន​រាជរដ្ឋាភិបាល​ជប៉ុន បានផ្តល់​ដល់​ខេត្តសៀមរាប​នូវ​ស្ថានីយ៍​ចម្រោះ​ទឹកស្អុយ ស្ថានីយ៍​ទឹកស្អាត និង​ផ្លូវថ្នល់ អគ្គិសនី នៅ​ឆ្នាំ​២០១៧​រាជរដ្ឋាភិបាល​ជប៉ុន​និង​ធ្វើ​ស្ថានីយ៍​ទឹកស្អាត​ដែល ផលិត​ទឹក បាន ក្នុង​មួយថ្ងៃ ៦​ម៉ឺន​ម៉ែត្រគូប ដែល​នឹង​សាងសង់​រួចរាល់​នៅ​ដំណាច់ឆ្នាំ​២០១៨​។ ក្នុងនោះដែរ ឯកឧត្តម​ក៏បាន បញ្ជាក់ ជូន​ដល់​ប្រតិភូ​ផងដែរ​ថា ចំពោះ​បញ្ហា​ទឹក​ក្រោម​ដី អណ្តូង​មួយចំនួន​ដែលជា​ជំនួយ​ប្រទេស​ជប៉ុន​សម្រាប់ ធ្វើ ការ​បូម​ផលិត​ទឹកស្អាត សម្រាប់​ផ្គត់ផ្គង់​ក្រុង​សៀមរាប ត្រូវបាន​គោក​រីង​។​បញ្ហា​ទាំងនេះ​ក៏បង្ក​ឡើង​ពី​ការប្រែប្រួល​អាកាស ធាតុ ដែល​ធ្វើ​ឲ្យ​ប្រភពទឹក​ក្រោម​ដី មានការ​បាត់បង់ ដែលជា​បញ្ហា​ព្រួយបារម្ភ​របស់​ខេត្ត​សម្រាប់​ការផ្គត់ផ្គង់ បម្រើ​ជូន ប្រជាពលរដ្ឋ និង សណ្ឋាគារ​ជាដើម ។ ក្នុងនោះដែរ​លោក​ប៊ុន ថា​ប្ញ​ទ្ធិ​ក៏បាន​លើកឡើងថា​រយៈពេល កន្លងមក ខេត្ត​ទាំងពីរ ក៏បាន​ធ្វើការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ទំ​នា​ក៉​ទំនង​នឹង​គ្នា ដោយ​ផ្តោត យ៉ាង សំខាន់​លើ​ការងារ​បរិស្ថាន​និង​ថាមពល ព្រមទាំង​បាន​បើក​អង្គសិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ការប្រើប្រាស់​ម៉ូតូ​អគ្គិសនី និង​ប្រើប្រាស់​កញ្ចក់​សូ​ឡា​ទៀតផង​។​ក្នុងនោះ​លោក​ក៏មាន​សង្ឃឹម​ផងដែរ​ថា​តាមរយៈ​ក្នុង​កិច្ច​សហ​-​ប្រតិបត្តិការ​រវាង​ខេត្តសៀមរាប​និង​ខេត្ត​កា​ណា​ហ្កា​វ៉ា​នឹង ធ្វើ​ឲ្យ​ការកាត់បន្ថយ​ពី​ផលប៉ះពាល់​បរិស្ថាន​បាន​ឆាប់រហ័ស​។ ម្យ៉ាងទៀត​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​បរិស្ថាន​នេះ​គឺមាន​សារៈ​សំខាន់បំផុត​សម្រាប់​ប្រទេស​កម្ពុជា ពិសេស​ខេត្តសៀមរាប​ដែលជា​ខេត្ត​គោលដៅ​នៃ​ភ្ញៀវទេសចរ​លើ​ពិភពលោក​ចូលមក​ទស្សនា​កម្សាន្ត​។ ការផ្លាស់ប្តូរ​ចែករំលែក​បទពិសោធន៍​អំពី​បញ្ហា​បរិស្ថាន​នាពេលនេះ​ស្រប​ពេលដែល​ខេត្តសៀមរាប រៀបចំ​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត​ដើម្បី​ឲ្យ​មន្ត្រី​យើង​ទទួលបាន​នូវ​បទពិសោធន៍​និង​ចំណេះដឹង សម្រាប់​យកទៅ​ប្រើប្រាស់​នៅពេល​ថ្ងៃ​ខាងមុខនេះ​ផងដែរ​។​ក្នុងនោះ​លោក​ប៊ុន ថា​ប្ញ​ទ្ធិ​ក៏បាន​សំណូមពរ​ដល់​ប្រតិភូ​សូមជួយ​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ដល់ អ្នកវិនិយោគ​ប្រទេស​ជ​ប៉ុន​សម្លឹង​ឆ្ពោះ​មក​ខេត្ត​ប្រវត្តិសាស្ត្រ​សៀមរាប​ដើម្បី​ចូលរួម​ក្នុង​កិច្ចអភិវឌ្ឍន៍​ខេត្ត និង​បង្កើន​នូវ​ការងារ​ជូន​ដល់​ប្រជាជន​កម្ពុជា សំខាន់​យុវជន​កម្ពុជា​៕