ខេត្តព្រះវិហារ សេចក្តីរាយការណ៍បានអោយដឹងថាក្រុមហ៊ុនហៀកអេងទ្បាយរកស៊ីដឹកគ្រឿងឈើអារលេខ១និងលេខ២មកពីខេត្តស្ទឹងត្រែងបានដឹកជញ្ចូនឆ្លងកាត់ទឹកដីខេត្តព្រះវិហារចំនួន០២រថយន្តយីឌុបដែលសង្ស័យក្នុងរថយន្តយីឌុបផ្ទុករហូតដល់៥០ម៉ែត្រគូបឯណោះ។រថយន្តយីឌុបដឹកឈើទាំងនេះត្រូវបានគេដឹងថាបើកបរឆ្លងកាត់កាលពីយប់ជ្រៅថ្ងៃទី០៣ខែមេសាឆ្នាំ២០១៦ហើយមានមេការម្នាក់ឈ្មោះអៀងហៅអេងជាអ្នករត់ការបង់លុយក្បាលទ្បានអោយអាជ្ញាធរមានសមត្ថកិច្ចជាថ្នូរមិនអោយកាក់ឃាត់រថយន្តដើម្បីត្រួតពិនិត្យបរិមាណឈើ។
រថយន្តយីឌុបដឹកឈើទាំង០២គ្រឿងបានចាកចេញពីខេត្តព្រះវិហារតាមផ្លូវជាតិលេខ៩និងលេខ៦២ឆ្ពោះយកទៅលក់នៅខេត្តសៀមរាបនិងបន្ទាយមានជ័យយ៉ាងរលូនដោយគ្មានការឃាត់ត្រួតពិនិត្យផ្ទៀងផ្ទាត់បរិមាណឈើពីសមត្ថកិច្ចជំនាញអ្វីទ្បើយ។
ភ្នាក់ងារបានរាយការណ៍អោយដឹងនៅព្រឹកថ្ងៃទី០៤មេសានេះថាក្រុមហ៊ុនហៀកអេងទ្បាយល្បីរកស៊ីដឹកជញ្ជូនឈើអារលេខ១និងលេខ២លើសចំណុះអស់រយះពេលជាង៣ឆ្នាំមកហើយដោយសារមានការត្រូវរ៉ូវចែកផលប្រយោជន៍គ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ច។ច្បាប់រដ្ឋបាលព្រៃឈើអនុញ្ញាតអោយក្រុមហ៊ុនដឹកឈើចំណុះចាប់ពី១៥ដល់២៣ម៉ែត្រគូបប៉ុណ្ណោះប៉ុន្តែហៀកអេងទ្បាយដឹកផ្ទុករហូតដល់៥០ម៉ែត្រគូបឯណោះបណ្តាលអោយរងការខូចខាតប៉ោងស្រុតផ្លូវជាតិនិងស្ពានបេតុងថែមទៀត។
ដោយទ្បែកក្រុមហ៊ុនដឹកជញ្ជូនឈើតាមរថយន្តយីឌុបល្បីឈ្មោះមួយទៀតមកពីខេត្តស្ទឹងត្រែងឆ្លងកាត់ទឹកដីខេត្តព្រះវិហារត្រូវបានគេដឹងថាឈ្មោះលឹមសុគន្ធក៍រកស៊ីដឹកឈើលើសចំណុះមែត្រគូបដូចគ្នាហើយក៍គ្មានការបង្ក្រាបពីអាជ្ញាធរអ្វីទ្បើយ។
សមត្ថកិច្ចជំនាញតែងតែឆ្លើយថាមិនដឹងនិងជាប់រវល់ទៅប្រជុំនៅរាជធានីភ្នំពេញនៅពេលអ្នកសារព័ត៌មានទាក់ទងអោយពួកគាត់ចុះអន្តរាគមន៍ជួយឃាត់រថយន្តពិនិត្យដើម្បីផ្ទៀតផ្ទាត់បរិមាណឈើផ្ទុកជាក់ស្ដែង៕