​អភិបាលក្រុង​ព្រះសីហនុ​ស​សើរ​ដល់​បណ្តាញ​ព​ត៏​មាន​គ្រា​ដែល​ស្ថា​ប័ណ្ណ​មួយ​បាន​សហការ​ណ៏​យ៉ាង​ល្អ​ជាមួយ​អាជ្ញាធរ​ក្រុង ពាក់​ព័​ន្ឋ​ក្រុម​ជនខិលខូច លបលួច​ចាក់ដី រំលោភ​កាន់កាប់​

0

 

​ខេត្ត​ព្រះសីហនុៈ អភិបាលក្រុង​ព្រះសីហនុ លោក អ៊ី សុខ​ឡេង នា​ព្រឹក​ថ្ងៃ​០៤​មេសារ​នេះ បាន​កោត​ស​សើរ​ដល់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ព​ត៏​មាន​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បានផ្តល់​ព​ត៏​មាន​អោយ​អាជ្ញាធរ​ក្រុង និង ស្ថា​ប័ណ្ណ​មួយចំនួន​បានដឹង​អំពី បញ្ហា​ផ្សេងៗ​ជាពិសេស​ពាក់​ព័​ន្ឋ​ករណី​ការចាក់ដី ការទន្ទ្រាន​កាន់កាប់​ដី​អូរ បឹង ព្រែក នៅក្នុង​ខេត្ត​ព្រះសីហនុ​។​
​ ​ការ​ថ្លែង​បែបនេះ​បានធ្វើ​ឡើង​នៅក្នុង កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់​សាលាខេត្ត និង​ស្តី​ការត្រួតពិនិត្យ​ឡើងវិញ​នូវ​រាល់​អូរ ប្រឡាយ និង ក៏​ការសាងសង់​សំណង់ នា នា លើ​ចំណី​អូរ និង ផ្លូវ​សាធារណៈ​នា​ព្រឹក​ថ្ងៃទី​០៤​មេសារ​នេះ ដោយ​លោក​បាន​ទទួលស្គាល់ថា សារ​ពត៍​មាន​ពិត​កញ្ចក់​ឆ្លុះ​បញ្ហា​នា នា នៅក្នុង​សង្គម ដែល​បញ្ហា​មួយចំនួន​អាជ្ញាធរ​ដែនដី ពុំបាន​ដឹង ជាក់ស្តែង នាពេល​កន្លងមក តាម​បណ្តា​អូរ ព្រែក មួយចំនួន​ត្រូវបាន​ក្រុម​ជនខិលខូច លបលួច​ចាក់ដី រំលោភ​កាន់កាប់​ដោយ​ខុសច្បាប់ ហើយ​ត្រូវបាន​បណ្តាញ​ពត៍​មាន ផ្តល់​មកកាន់​លោក ទើប​លោក​ឈានដល់​ការទប់ស្កាត់​បានជា​បន្ត​បន្ទាប់​។​លោក អភិបាលក្រុង​អ៊ី សុខ​ឡេង បាន​បន្តថា ក្នុងនាម​លោក ជា​អភិបាលក្រុង ជា​អ្នកបំរើ​សង្គម និង បំរើ​ប្រជាពលរដ្ឋ លោក ស្នើរ​យ៉ាង​ទ​ទួ​ច​ដល់ ប្រជាពលរដ្ឋ និង មន្ត្រី​អ្នកមានអំណាច​ទាំងអស់​សូមមេត្តា​បញ្ឈប់​សកម្មភាព លបលួច​ចាក់ដី រំលោភ​កាន់កាប់​ដោយ​ខុសច្បាប់ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ បើ​ពុំ​ដូច​នោះទេ អាជ្ញាធរ ក្រុង ខេត្ត និង អនុវត្ត​ន៏​ទៅតាម​ផ្លូវច្បាប់ តាម​មេ​ត្រា​ទី​២៥៩ នៃ​ច្បាប់​ភូមិបាល ចេញ​ឆ្នាំ​២០០២​។​ដោយឡែក​រាល់​សំណង់​ដែល​បាន​សាងសង់ ប៉ះពាល់​អូរ ព្រែក ពីមុនមក សូម​រក្សា​នៅ​ដ៏​ដែល ប៉ុន្តែ​ម្ចាស់​សំណង់​ត្រូវ​រិះរក និង កែលម្អរ ធ្វើ​យ៉ាង កាត់បន្ថយ​ផលប៉ះពាល់​ប្រកប​សោ​ភ័​ណ្ឌ​ភាព​។​លោក អភិបាលក្រុង​បានបញ្ជាក់​បន្ថែមថា កា​លើកឡើង​បែបនេះ មិនមែន​លោក លើកទឹកចិត្ត​អ្នក​ដែល​បាន​រំលោភ​កាន់កាប់​ចំណី​អូរ​ព្រែក​នោះទេ ប៉ុន្តែ​លោក​គិត​អំពី​ជីវភាព​របស់​ពលរដ្ឋ ព្រោះ​ប្រសិនបើ​វាយកម្ទេច​សំណង់​នោះ​ចោល វា​អាច​បង្ករ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព នឹង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដូចនេះ​យើង​ត្រូវ នាំគ្នា​រិះរក​វិធីសាស្ត្រ​អ្វីដែល​ល្អ ធ្វើយ៉ាងណា​កែសម្រួល​ពី​ផលប៉ះពាល់​ច្រើន​មក​នៅ​តិចតួច ពី​តិចតួច​មក​ពុំមាន​ផលប៉ះពាល់​។​20160329_155141_resized (2) 20160329_151213_resized 20160329_145621_resized
​ ​សូមបញ្ជាក់​ផងដែរ ថា​នៅ​ខេត្ត​ព្រះសីហនុ នៅ​មួយ​រយះ​ចុងក្រោយ​នេះ នៅតាម​បណ្តា អូរ​ព្រែក បឹង សមុទ្រ គេ​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ មន្ត្រី​អ្នកមានអំណាច មួយចំនួន​បាន លបលួច​ចាក់ដី ទន្ទ្រាន​កាន់កាប់​កម្ម​សិ​ទ្ឋ​ឯកជន​របស់​រដ្ឋ ធ្វើជា​កម្ម​សិ​ទ្ឋ​ផ្ទាល់ខ្លួន​ដោយ​ពុំបាន​ខ្វាយខ្វល់​អំពី​ផលប៉ះពាល់​ដល់​សង្គមជាតិ​ឡើយ ជាក់ស្តែង នៅ​តំបន់​បឹង​ព្រែក​ទប់ តំបន់​ទំនប់រលក តំបន់ឆ្នេរ​អូ​ត្រេះ តំបន់​ព្រៃ​លិច​ទឹក​ស្ពាន​ឆេះ តំបន់​ព្រែក​ចុង​ឆ្នេរ​តំណាច់​ស្តេច និង បណ្តារ​អូរ ព្រែក​ជាច្រើន​នៅតាម​បណ្តា​ស្រុក​ទាំង​៣ របស់​ខេត្ត​ព្រះសីហនុ​៕​កោះពស់ (​រូប​ភាពចុះ​ពិនិត្យ​ដី​អូរ​របស់ ថៅកែ​ផ្ទះសំណាក់ (​ជី​បី​ធី​)​ថ្មី​នេះ​