អ្នកជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី​៣​នាក់​និង​គ្រឿងញៀន​១០​កញ្ចប់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ បញ្ជូន​ទៅកាន់​តុលាការ​

0

ខេត្តសៀមរាប មនុស្សស្រីប្រុស៣នាក់ហើយនិងគ្រឿងញៀន១០កញ្ចប់តូចនិងសំភារះប្រើប្រាស់គ្រឿងញៀនមួយចំនួនចំនួនធំត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនបានសងការជាមមួយកំលាំងការពារអន្តរាគមន៏បានចុះធ្វើសកម្មភាពបង្ក្រាបករណីជួញដូរ ចាត់ចែងនិងសំរួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀនកាលពីម៉ោង២៤និង០០នាទីឈានចូលថ្ងៃទី០២ខែមេសាឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុមទី១ ភូមិស្លក្រាម សង្កាត់ ស្លក្រាម ក្រុងសៀមរាប។ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពីករណីជួញដូរគ្រឿងញៀន មានឈ្មោះ ទី១ឈ្មោះ សុខវាសនា ហៅស្នា ភេទ ប្រុស កើតនូវឆ្នាំ ១៩៩៣ មុខរបររត់ម៉ូតូឌុប មានទីលំនូវភូមិវាលសង្កាត់គោកចក ក្រុងសៀមរាប ពីបទជួញដូរ ទី២ ឈ្មោះ ស៊ុម សុភ័ណ្ឌហៅង៉ា ភេទ ប្រុស កើតនូវឆ្នាំ១៩៩៧ មុខរបររត់ម៉ូតូឌុប មានទីលំនូវភូមិតាវៀន សង្កាត់សាលាកំរៀក ក្រុងសៀមរាប ពីបទចាត់ចែងនិងសំរួល ទី៣ ឈ្មោះ កាស្រីម៉ៅ IMG-20160403-WA0010 IMG-20160403-WA0008ភេទ ស្រី កើតនូវឆ្នាំ ១៩៩២ មុខរបរបុគ្គលិកភោជនីដ្ឋានស្វាយមាសមានទីលំនូវភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ពីបទប្រើប្រាស់។លោកវរះសេនីយ៏ ទោ អ៊ុំសាអាត ប្រធានការិយាល័យប្រឆាំងគ្រឿនញៀនបានបញ្ចក់ថា ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យបានជាបន្តបន្ទាប់ហើយនោះ សមត្ថកិច្ចបានឆែកឆេរ រកឃើញ មានសាធាតុញៀន ប្រភេទ ម្ស៉ៅមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១០ កញ្ចប់តូច ដែលមានទំងន់ស្មើនិង
២ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទូរស័ព្ទចំនួន០៣គ្រឿង ម៉ូតូចំនួន០ឆគ្រឿង ។ហើយបច្ចុប្បន្ន ជនសង្ស័យ ទាំង៣នាក់ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងនៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦នេះ។ដោយគឿនវេត